នាយសង្កាត់ជលផល ទើបផ្លាស់ប្តូរពីស្រុកក្រគរភ្លាមបង្រ្កាបភ្លែត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖​ មិនទុកយូរចាំស្អែកទេ​ ក្រោយ​ផ្លាស់ប្តូរតំណែងមកកាន់ជានាយ​សង្កាត់រដ្ឋបាលជលផលក្រគរ និងកណ្ដៀង ចុះ បង្រ្កាបបាន១ករណីដើម្បីសាកល្បង ខណៈល្បីថាបទល្មើសកើតមានច្រើនក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ជាក់ស្ដែង លោក នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងដឹកនាំមន្រ្តីជំនាញក្រោមឱវាទ រួមសហការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៍ប្រឹស១០០ នៅចំណុចពាមព្រែកតាមលែង ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

កំលាំងសហការប្រាប់ថា លទ្ធផល ៖ បង្រ្កាបបាន១ករណីឧបករណ៍ប្រភេទប្រឹស១០០ ចំនួន ៣០គ្រឿង និងត្រីចំរុះខូចគុណភាពទម្ងន់ចំនួន ៥០គីឡូក្រាម ចំពោះឧបករណ៍ជាវត្ថុតាងបំផ្លាញនៅនឹងកន្លែង ។

សូម​រំលឹក​ថា​ ម្សិលម្ង៉ៃថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ មានកិច្ចផ្លាស់ប្ដូររវាងនាយសង្កាត់រដ្ឋបាលជលផលក្រគរ និងកណ្ដៀង ។

ប្រជាពលរដ្ឋ​សូមសម្តែងការអបអរ​ចំពោះចំណាត់ការបង្ក្រាបខាងលេីនេះ​ តែសូមអោយក្លាយជាកិច្ចការដូចភ្លៀងរលឹម​ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print