រថយន្តធុនធំមួយគ្រឿងបើកចេញពីច្រកទ្វារព្រំដែនប៉ៃលិនលើដងផ្លូវជាតិលេខ៥៧មកដល់ផ្លូវកោងក្រឡាប់ក្អួតចេញកេសខារ៉ាបាវចេញផ្លូវ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាបើកបររថយន្តធុនធំមួយគ្រឿងរបស់ក្រុមហ៊ុននិលសង្វាចន្ច័ដឹកកេសខារ៉ាបាវលើសចំណុះមក
ដល់ផ្លូវកោងបួងចង្កូតមិនទាន់ក្រឡាប់មកខាងឆ្វេងដៃស្រាប់តែក្អួតចេញកេសខារ៉ាបាវរាយពេញលើផ្លូវជាតិ៥៧កន្លែងរថយន្តក្រឡាប់ សំណាងល្អតៃកុងរថយន្តបើកទ្វាររត់ចេញទាន់រងរបួសស្រាល់ ។

received_1686588158292395

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣៥នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបររថយន្តធុនធំមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ3A-1089 បើកចេញពីច្រកទ្វារអន្តជាតិព្រំប៉ៃលិន ក្នុងទិសដៅពីលិចទៅកើត ហួសពីច្រកទ្វារប្រហែលចំនួន៧០០ម៉ែត្រ មកដល់ផ្លូវកោងស្រាប់តែបួងចង្កូតមិនទាន់ក៏ក្រឡាប់ផ្ងារជើងឃើញក្រឡាប់ក្អួតចេញកេសខារ៉ាបាវ ។

លុះក្រោយមកស្រាប់តែមានសមត្ថកិច្ចមន្ត្រីគយ និងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឈរជើងនៅជិតច្រកទ្វារចុះមកធ្វើអន្តរាគមន៍ជាមួយមន្ត្រីគយប្រហែល៣ម៉ោង បន្ទាប់មកស្រាប់តែមានរថយន្តរបស់ក្រុមហ៊ុននិលសង្វាចន្ច័ មកសាងយកទៅបន្ត។ ចំណែករថយន្តខូចខាតទ្រុងត្រូវបានក្រុមហ៊ុនយកទៅជួសជុលដោយខ្លួនឯង ៕

received_1686588114959066

received_1686588124959065

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print