នគរបាលប្រឆាំងគ្រឿងញៀនក្រុង ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយនគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ចុះបង្ក្រាបអ្នកចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ នៅប្លុកបឹងកក់ផ្លូវរទះភ្លើង ជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥កញ្ចប់តូចធំ ។

IMG_5315

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១ និង៥០នាទីរសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ជាន់ទី២ បន្ទប់លេខ៦ តាមបណ្តោយផ្លូវ៧០ ច្រកចូលប្លុកបឹងកក់ ខាងក្រោយផ្ទះសំណាក់វិមានបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា ក្រុមជនសង្ស័យដែលចែកចាយគ្រឿងញៀន ហេីយជាមុខសញ្ញាយ៉ាងសកម្មនៅប្លុកបឹងកក់ ម្ដុំផ្លូវរទះភ្លើង ទេីបកម្លាំងសមត្ថកិច្ចជំនាញបានដឹកនាំកម្លាំងចុះសហការជាមួយនគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ដល់កន្លែងកើតហេតុ ស្រាប់តែឃើញក្រុមជនសង្ស័យ៥នាក់ និងវត្ថុតាំងមួយចំនួនជាក់ស្តែងផងដែរ ។

ជនសង្ស័យទាំង៥នាក់ខាងលើនេះ ទី១ឈ្មោះចាន់ វណ្ណាះ ភេទប្រុស អាយុ៣៤ឆ្នាំ ទី២ឈ្មោះអ៊ុក វណ្ណាះ ភេទប្រុស អាយុ៣៣ឆ្នាំ ទី៣ឈ្មោះអ៊ុក ម៉ានិក ភេទប្រុស អាយុ២៧ឆ្នាំ ទី៤ឈ្មោះទិត្យ វីរះ ភេទប្រុស អាយុ២៧ឆ្នាំ ទី៥ឈ្មោះឡុង សីុណា ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំងអស់មុខរបរមិនពិកប្រាកដ ។

ក្រោយកេីតហេតុជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាំងមួយចំនួនត្រូវបញ្ចូនភ្លាមៗ ទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញដេីម្បី ឃុំខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

IMG_5316

IMG_5314

IMG_5317

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print