គណនីហ្វេសប៊ុកមួយនៅក្រៅប្រទេសដែលមានឈ្មោះថា Sadam Husen បានបង្ហោះបំភ្លៃការពិត បង្កើតព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានពិនិត្យឃើញថា ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយនៅក្រៅប្រទេសដែលមានឈ្មោះថា Sadam Husen បានសរសេរថា “បុរសម្នាក់សម្រេចចិត្តចងក សម្លាប់ ខ្លួន នៅលើ ដើមពោធិ៍ដោយសារ តែគ្មានសមត្ថភាព សងបំណុលធនាគារ ជំពាក់វ័ណ្ឌក ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ”។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះគណនីហ្វេសប៊ុកមួយនេះ ជាព័ត៌មានមិនពិតដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម៖

១-កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី នៅចំនុចមុខវត្តព្រះពុទ្ធ ឃោសាចារ្យ ផ្លូវលេខ៤៧ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិតជាមានករណី ជនអនាថាម្នាក់បានធ្វើអត្តឃាតដោយចងក តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ដែលបាន ធ្វើ កោសល្យវិច្ច័យ បានឲ្យដឹងថា បុរសម្នាក់នេះ បានធ្វើអត្តឃាតចងកដោយខ្លួនឯង មិនមានពាក់ព័ន្ធ និងបំណុល អ្វីឡើយ
២-យោងតាមរបាយការណ៍លម្អិតរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាល ស្រះចក និងក្រុមគ្រូពេទ្យ ក៏បាន ធ្វើការបូមទឹកនោមពីក្នុងខ្លួនសាកសពចំនួន(10cc) យកទៅធ្វើការវិភាគ ជាលទ្ធផល មាន វិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ។
៣-ក្រោយសភាពការណ៍កើតឡើង កម្លាំងឯកភាពជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះការពារ កន្លែង កើតហេតុ និងរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័យ ព្រហ្មទណ្ឌ កំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការ ធ្វើកោសល្យវិច្ច័យ ពិនិត្យសព ដោយបានបញ្ជាក់ថា បុរសម្នាក់នេះបានស្លាប់ដោយចងក ធ្វើអត្តឃាត និងមានសារធាតុញៀនក្នុងខ្លួន។
៤-ក្រោយពីពិនិត្យសាកសពរួចរាល់ ការិយាល័យនគរបាលជំនាញបច្ចេកទេស បានប្រគល់សពឲ្យ មន្ត្រីនគរបាល ប៉ុស្ដិ៍ នគរបាលរដ្ឋបាលស្រះចក ដើម្បីដឹកយកទៅតម្កល់នៅវត្តទួលអស់លោក និងធ្វើបុណ្យតាមប្រពៃណី​ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print