ដំណោះស្រាយបញ្ហាថាមពលអគ្គិសនីដើរមិនប្រក្រតី រវាងពលរដ្ឋ៨០គ្រួសារ និឹងក្រុមការងារអគ្គិសនីថ្នាក់ជាតិទទួលបានផលអវិជ្ជមាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ជំនួបដោះស្រាយរវាងពលរដ្ឋនៅស្រុកសៀមប៉ាងចំនួនពីរឃុំដែលមានបញ្ហាកុងទ័រភ្លើងដើរខុសប្រក្រតី ជាមួយក្រុមការងារអគ្គិសនីកម្ពុជា៤រូប និងលោកស៊ុយ អ៉ិនឡន អភិបាលរងស្រុក និងតំណាងពលរដ្ឋ៨០គ្រួសារស្នើសុំឲ្យដកអាជ្ញាប័ណ្ណ ឯកជនបម្រើសេវាសាធារណ:អគ្គិសនីកម្ពុជាដែលទទួលសិទ្ធិចែកចាយបន្តនោះ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដំណោះស្រាយគ្មានប្រសិទ្ធភាពនោះទេ គឺបែរជាឲ្យពួកគាត់យកកុងទ័រភ្លើងទៅថ្លឹង ឡើងវិញនៅក្រៅប្រទេសដោយខ្លួនឯងបើមិនសុខចិត្ត។
ក្នុងនោះផងដែរប្រជាពលរដ្ឋទាំងអស់ដែលមកតវ៉ាបានស្នើសុំឲ្យអាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរអគ្គិសនីកម្ពុជា រកភាពយុត្តិធម៌និងត្រឹមត្រូវទៅតាមការប្រើប្រាស់ជាក់ស្ដែងដែលពួកគាត់បានប្រើ និងចំណាយទៅលើថាមពលអគ្គិសនីជាក់ស្ដែង នេះហើយដែលធ្វើឲ្យពួកគាត់មិនពេញចិត្ត ទើបមានការផ្ទុះការតវ៉ាម្ដងហើយម្ដងទៀត ព្រោះតែដំណោះស្រាយ ឲ្យពួកគាត់មិនអាចទទួលយកបាន ដោយក្រុមការងារដោះស្រាយបែរជាឲ្យពួកគាត់យកកុងទ័រភ្លើងទៅវាស់ថ្លឹងនៅប្រទេសក្រៅដោយខ្លួនឯង និងឲ្យលោកស្រីហុយ ចេង អាចបន្តអាជ្ញាប័ណ្ណទៀតបាន។ ពួកគាត់សូមស្នើសុំយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន ស្រុក ខេត្ត និងអាជ្ញាធរអគ្គិសនីកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាដកអាជ្ញាប័ណ្ណពីលោកស្រីហ៊ុយ ចេង ចេញពីសេវាករបម្រើសេវាសាធារណៈអគ្គិសនីក្នុងស្រុកសៀមប៉ាងនេះ ដែលធ្វើឲ្យមានបញ្ហាកុងទ័រភ្លើងដើខុសប្រក្រតីម្ដងហើយម្តងទៀត ហើយធ្វើឲ្យខាតបង់នូវប្រាក់ចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់ជាច្រើន។ ពួកគាត់ស្នើសុំឲ្យមានការគ្រប់គ្រងនិងត្រួតពិនិត្យដោយអាជ្ញាធរអគ្គិសនីកម្ពុជាក្នុងខេត្តស្ទឹងត្រែងតែមួយដូចស្រុកផ្សេងៗទៀតដោយមិនបាច់មានឯកជនទទួលសិទ្ធិ បម្រើសេវាករចែកចាយថាមពលអគ្គិសនីបន្តឡើយ។
ពួកគាត់បានបន្តថា បញ្ហាកុងទ័រភ្លើងដើរលឿនខុសប្រក្រតី ប្រើតិចអស់ច្រើន ខ្លះទៀតមិនបានប្រើផងក៏អស់លុយ រាប់ពាន់រាប់ម៉ឺនរៀលដែរ រហូតដល់រាប់លានឯណោះក៏មាន ដោយបញ្ហាប្រើអគ្គិសនីខ្យល់សម្រេចលើអ្នកសរសេរ ដោយគ្មានស្តង់ដារត្រឹមត្រូវច្បាស់លាស់ នេះហើយដែលធ្វើឱ្យបញ្ហាប្រឈម និងប៉ះពាល់ដល់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់នីមួយៗនៅសម័យកូវិីដ-១៩នេះដោយនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឲ្យលោកស្រីហ៊ុយ ចេង ម្ចាស់សេវាករទទួលសិទ្ធិចែកចាយបន្តនូវសេវាសាធារណៈថាមពលអគ្គិសនីចំនួន២ឃុំ ក្នុងស្រុកសៀមប៉ាងនេះដដែល។
ជំុំវិញរឿងនេះលោកស៊ុយ អិនឡន អភិបាលរងស្រុកសៀមប៉ាងបានឱ្យដឹងថ្ងៃទី២៧ខែកក្កដានេះថា: នេះជាកំហុសរបស់លោកស្រីហុយ ចេង ទាំងអស់រួមទាំងបុគ្គលិកបម្រើការសេវាសាធារណៈ គ្មានក្រមសីលធម៌វិជ្ជាជីវ:ជាមួយប្រជាពលរដ្ឋ ហើយគ្មានការិយាល័យសម្រាប់បុគ្គលិកធ្វើការ និងពុំមានធ្វើបណ្ណបាតង់សម្រាប់បង់ថវិកាចូលរដ្ឋថែមទៀត។
លោកបន្តថា ក្នុងការប្រជុំរកដំណោះស្រាយ រវាងពលរដ្ឋមកតវ៉ានៅសាលាស្រុក ជាមួយនឹងក្រុមអគ្គិសនីកម្ពុជាចំនួន៤រូប ក្រុមការងារអគ្គិសនីកម្ពុជាខេត្តស្ទឹងត្រែង២រូប និងមន្ត្រីមកពីមន្ទីររ៉ែថាមពល១រូប រួមទាំងក្រុមការងារស្រុកនិងរូបលោកជាអភិបាលរងស្រុក ចូលរួមដោះស្រាយក្នុងរឿងនេះ។ ក្រោយពីការស្ដីបន្ទោសទៅលើកំហុសឆ្គង របស់លោកស្រីហ៊ុយ ចេង ម្ចាស់សេវាករបម្រើសេវាសាធារណៈជូនពលរដ្ឋក្នុងស្រុកសៀមប៉ាង បញ្ហាថាមពលអគ្គិសនីដោយធ្វើមិនបានល្អ រហូតមកដល់ពេលនេះមានការតវ៉ាចំនួន៣លើកហើយ បញ្ហាគីឡូភ្លើងចេះតែឡើងខុសប្រក្រតីជារៀងរាល់ខែ ធ្វើឲ្យពួកគាត់ខាតបង់ប្រាក់ចំណូលក្នុងគ្រួសារជាច្រើនដោយសារបញ្ហានេះ លោកថាក្រុមការងារអគ្គិសនីកម្ពុជាពេលទៅដល់ភ្នំពេញវិញនិឹងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ជាមួយនិឹងម្ចាស់សេវាករឯកជនរូបនេះ ដើម្បីកុំឲ្យមានកំហុសឆ្គងតទៅទៀត។
លោកបញ្ជាក់ថា ត្រូវរើសបុគ្គលិកបន្ថែមនិងឱ្យមានការិយាយ័យត្រឹមត្រូវ ងាយស្រួលដល់ការបម្រើសេវាសាធារណៈ បុគ្គលិកត្រូវមានក្រមសីលធម៌និងវិជ្ជាជីវៈ។ លោកថាបើមានលើកទី២ ក្រុមការងារអគ្គិសនីកម្ពុជានឹងដកអាជ្ញាប័ណ្ណ លោកស្រីហ៊ុយ ចេង បញ្ឈប់មិនឲ្យធ្វើបន្តទៀតឡើយ។
លោកថាពាក់ព័ន្ធបញ្ហាគីឡូភ្លើងដើរខុសប្រក្រតី មន្ត្រីអគ្គិសនីកម្ពុជាបានបញ្ជាក់ថា: បើមិនសុខចិត្តទេឲ្យយកកុងទ័រភ្លើងទៅថ្លឹងនៅប្រទេសក្រៅដោយខ្លួនឯងទៅ ទើបធ្វើឲ្យពលរដ្ឋខឹងសម្បា ក៏ដើរចេញពីអង្គប្រជុំតែម្តងទៅ ធ្វើឱ្យពលរដ្ឋទាំងនោះអស់សង្ឃឹម និងមិនសុខចិត្តនូវម្ចាស់សេវាកររូបនេះ។ ចំណែកលោកស្រីហ៊ុយ ចេង ដែលជាម្ចាស់សេវាករដែលខុសម្ដងហើយម្ដងទៀត បានត្រឹមតែនិយាយពាក្យសុំទោសតែប៉ុណ្ណោះ។
គួររំលឹកថា: ពាក់ព័ន្ធការដោះស្រាយជុំវិញរឿងនេះ ដែលមានម្ចាស់អាជ្ញាប័ណ្ណឯកជន សេវាករបម្រើសេវាសាធារណៈ ធ្វើឲ្យប្រជាពលរដ្ឋដែលជាអតិថិជនផ្ទុះការតវ៉ានោះលោកនូរ សុវណ្ណារ៉ា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្ទឹងត្រែង មិនអាចសុំបកស្រាយបំភ្លឺបានទេជុំវិញករណីនេះនៅល្ងាចថ្ងៃទី២៧ខែកក្កដានេះ លោកថារឿងនេះមិនធម្មតាទេ សូមឲ្យសារព័ត៌មានយើងមកជួបលោកផ្ទាល់ នៅកន្លែងធ្វើការរបស់លោក ព្រោះមានសាច់រឿងជាច្រើនដែលត្រូវបកស្រាយ លោកថាមិនអាចបកស្រាយបំភ្លឺតាមទូរស័ព្ទបានឡើយ៕ ដោយមាស សុផាត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print