ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ឆ្លងកូវីដ​១៩​ ត្រូវធ្វើការពីចម្ងាយ

ចែករំលែក៖

អាមេរិក៖ សារព័ត៌មាន CNN បានផ្សាយថា ទីប្រឹក្សាសន្តិសុខ​ជាតិអាមេរិក លោកRobert O’Brien ​បានធ្វើតេស្តដោយមានលទ្ធផលវិជ្ជមានកូវីដ​១៩។ នៅមុនពេល​រកឃើញឆ្លងកូវីដ​១៩ លោក Robert O’Brien បានបំពេញទស្សនកិច្ចតំបន់អឺរ៉ុប ហើយបានជួបជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើន នៅ ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងអុីតាលី ។
លោក​Robert O’Brien អាយុ​៥៤ឆ្នាំ គឺជាសមាជិកគណបក្សសាធារណរដ្ឋ​​និងជាទីប្រឹក្សាទី៤ របស់ប្រធានាធិបតី​ដូណាល់ត្រាំ។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិនៅឆ្នាំ​២០១៩ ជំនួស​លោក John Bolton ដែលត្រូវលោកត្រាំ​ដកតំណែង​។
តាមសារព័ត៌មាន CNN បានផ្សាយថា ​៖លោក​O’Brien មានលទ្ធផលវិជ្ជមានចំពោះកូវីដ​១៩​​នៅថ្ងៃទី​២៣ ខែកក្កដា​ហើយត្រូវធ្វើការពីចម្ងាយ។ នៅពេលនេះដែរ អ្នកដែលជួបជាមួយ​លោក O’Brien ត្រូវធ្វើតេស្តទាំងអស់ ហើយត្រូវកាត់ផ្តាច់​ដើម្បីបញ្ចៀសការឆ្លងរាលដាលនៅសេតវិមាន។
ក្នុងពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ​១៩ នៅចុងឆ្នាំ​២០២០នេះ​។ នៅថ្ងៃទី​២៧ខែកក្កដា ប្រធានាធិបតីអាមេរិកបានបំពេញ​ទស្សនកិច្ចទៅកាន់រោងចក្រ Fujifilm នៅ Morrisville, ដែលជាទីតាំងកំពុងតែធ្វើតេស្តវ៉ាក់សំង ។ ជាមួយគ្នានេះលោកត្រាំ ក៏បានស្នើឲ្យពាក់ម៉ាសនៅទីសាធារណៈ ទប់ស្កាត់ការឆ្លង​កូវីដ​១៩​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print