មានសកម្មភាពជាច្រើនកើតឡើងនៅកូរ៉េខាងជើង នាឱកាសនៃខួប៦៧ឆ្នាំ ថ្ងៃកូរ៉េទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាការបញ្ចប់សង្គ្រាមឧបទ្វីប នៅឆ្នាំ ១៩៥០-១៩៥៣។
សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី២៧ខែកក្កដា ក៏បានទៅគោរពវិញាណក្ខន្ធយោធាដែលបានពលីជីវិតក្នុងសង្គ្រាមកាលពី៦៧ឆ្នាំមុន។
ចំណែកនៅថ្ងៃទី២៦ ខែកក្កដា មេដឹកនាំគីម ជុងអ៊ុនក៏បានប្រគល់កាំភ្លើងស្វ័យប្រវត្តិជាពិសេស
ដែលមានឈ្មោះថាភ្នំពិសិដ្ឋ Paektu ជូនដល់មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសនេះ ។ ការជូនកាំភ្លើងគឺជាការផ្តល់ទំនុកចិត្តទៅលើគណបក្សពលករ និងមន្ត្រីយោធានៅក្នុងប្រទេសនេះ។
ក្នុងឱកាសនៃខួប៦៧ឆ្នាំថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ពលរដ្ឋកូរ៉េខាងជើង ក៏បាននាំគ្នាទៅដាក់កម្រងផ្កានៅស្តូបអតីតមេដឹកនាំ គីម អុីលស៊ុង និង គីម ជុងអុីលផងដែរ៕