UNICEF ​ទទួលបានការលើកលែងទណ្ឌកម្ម​ក្នុងគម្រោងផ្តល់ជំនួយដល់កូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី​២៩ ខែកក្កដានេះ គេហទំព័ររបស់អង្គការសហប្រជាជាតិ​​បានប្រកាសឲ្យដឹងថា ​មូលនិធិកុមារអន្តរជាតិ(UNICEF) និឹងទទួលបានការលើកលែង​ទណ្ឌកម្មពេលផ្តល់ជំនួយដល់កូរ៉េខាងជើងក្នុងសង្គ្រាមប្រឆាំងជំងឺឆ្លង​ មាន​ គ្រុនចាញ់​ របេង កូវីដ​-១៩ ជាដើម។
ជាក់ស្តែង (UNICEF) នឹងផ្តល់ជំនួយទៅកាន់កូរ៉េខាងជើងនូវសម្ភារសុខាភិបាលដែលមានតម្លៃជិត​៨សែនដុល្លារអាមេរិក។ ក្រៅពីនេះក៏បានបញ្ជូនម៉ាស៊ីនបង្កើតអ៊ុកស៊ីហ្សែន ម៉ាស៊ីនជំនួយដង្ហើម​ និងបរិក្ខារផ្សេងៗទៀតជាច្រើន​។ ច្បាប់លើកលែងទណ្ឌកម្មនោះមានរយៈពេល​១ឆ្នាំ គឺដល់ថ្ងៃទី​២៤ខែកក្កដា​ឆ្នាំ​២០២១ ទើបផុតកំណត់។
សកម្មភាពខាងលើ​របស់ អង្គការសហប្រជាជាតិ ក្នុងគោលដៅជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ​-១៩ ​ក្រោយកូរ៉េខាងជើង​ប្រកាស មានករណីសង្ស័យឆ្លងកូវីដ​-១៩ ជាលើកដំបូង ។ ប៉ុន្តែ រាល់សកម្មភាពដឹកជំនួយទៅកាន់កូរ៉េខាងជើង គឺត្រូវតែសុំច្បាប់ពីអង្គការសហប្រជាជាតិជាមុនសិន។
កាលពីថ្ងៃទី​១០ ខែកក្កដា កន្លងមក អង្គការសហប្រជាជាតិក៏បានប្រកាសលើកលែងទណ្ឌកម្មដល់ ការផ្តល់ជំនួយ​ស្បៀងអាហារ​ពីអង្គការក្រៅរដ្ឋាភិបាលនៅអាមេរិក ជួយដល់កូរ៉េខាងជើងផងដែរ ។ កម្មវិធីផ្តល់ជំនួយស្បៀងអាហារ​កើតឡើងក្រោយពេលកូរ៉េខាងជើងប្រឈមកង្វះស្បៀងអាហារយ៉ាងខ្លាំង ដោយសារតែដំណាំកសិកម្ម មិនអំណោយផល៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print