ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំគ.ប.ផ.ក. និងលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងការងារប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ អន់គុណភាពនិងផលិតផលក្លែងក្លាយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំប្រតិភូ គ.ប.ផ.ក. ពិភាក្សាការងារជាមួយ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh)   ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការងារប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ-អន់គុណភាព និងផលិតផលក្លែងក្លាយ -ខុសច្បាប់នៅកម្ពុជា ដែលផលិតផលទាំងនោះនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម និងជាហានិភ័យសម្រាប់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិ ។ 

សូមបញ្ជាក់ផងដែរថា គ.ប.ផ.ក.​ បានបង្ក្រាបនិងរឹបអូសឱសថអន់គុណភាព-ខុសច្បាប់និងផលិតផលក្លែងក្លាយរាប់រយតោនកន្លងមក និងបានធ្វើពិធីកម្ទេចចោលជាច្រើនលើកដូចជា៖ ឱសថអន់គុណភាព-ខុសច្បាប់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង ចំណីអាហារ ភេសជ្ជៈ ទឹកអប់(ម៉ាកល្បី) គ្រឿងប្រើប្រាស់ផ្សេងៗទៀត ដែលក្លែងក្លាយ-ខុសច្បាប់ និងជាពិសេសថ្មីៗនេះក្នុងអំទ្បុងពេលកម្ពុជាកំពុងមានករណីជំងឺកូវីដ-១៩ គ.ប.ផ.កបានធ្វើការបង្ក្រាបជាច្រើនករណីនូវការចរាចរឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគដែលក្លែងក្លាយ-ខុសច្បាប់ដូចជា ៖ ម៉ាស់ ឧបករណ៍សម្លាប់មេរោគ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនទៀតពុំមានការបញ្ជាក់គុណភាព និងការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ចទ្បេីយ​ ៕ដោយ៖ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print