ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន
បានពង្រីកសាខាថ្មីបន្ថែមទៀតដែលបានប្រារព្ធពិធីបើកសម្ពោធនិងកាត់ខ្សែបូជាផ្លូវការហើយក្រោមវត្តមានលោកស្រីអគ្គនាយិកា អគ្គនាយិការរងនិងលោកអគ្គនាយកក្រុមហ៊ុនផងដែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីនោះដែរលោកស្រី ដានី ម្ចាស់ហាង ដានី ស្នាដៃនារីខ្មែរសាឡន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ លោកស្រីមានសេចក្តីរំភើបរីករាយខ្លាំងណាស់ដែលបានសម្រេចបំណងប្រាថ្នាដែលបានខិតខំរៀនសូត្រជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន អស់រយៈពេល២ឆ្នាំមកហើយរហូតបានបើកសម្ពោធហាងថ្មីមួយដោយខ្លួនឯង។អ្នកស្រីម្ចាស់ហាងបានបន្តទៀតថា សព្វថ្ងៃនេះហាងរបស់គាត់កំពុងតែទទួលសិស្សមករៀនសូត្រជាច្រើននាក់។
ដោយឡែកចំពោះអតិថិជនវិញគឺមានអ្នករកសេវាច្រើនគួរឱ្យកត់សម្គាល់ផងដែរហើយចាប់ពីថ្ងៃបើកសម្ពោធនេះទៅហាងយើងខ្ញុំនឹងបញ្ចុះតម្លៃ៥០ភារយជូនអតិថិជនរយៈពេលមួយខែ។
ដោយឡែកលោកស្រី ហង់ វុត្ថា អគ្គនាយិកានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធហាង ដានី ស្នាដៃនារីខ្មែរ សាឡននេះ បានឱ្យដឹងដែរថា
នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ក៏ដូចជាសាខាត្រពាំងថ្លឹងនេះ
មានវគ្គបណ្តុះបណ្តាល សាឡន គ្រប់ជំនាញមានដូចជា៖ វគ្គពណ៌សក់, អ៊ុតសក់ត្រង់, អ៊ុតសក់រួញ, ហាយឡាយសក់, ផាត់មុខ, ម៉ាស្សាមុខ, ម៉ាស្សាខ្លួននិងតរោមភ្នែក។ក្នុងនោះក៏មានម៉ាស៊ីនទំនើបៗជាច្រើនដូចជាម៉ាស៊ីនបាញ់បំបាត់ក្លិនក្លៀក, ម៉ាស៊ីនបំបាត់រោមក្លៀក, ត្រាំទឹកដោះគោស្ងួតដោយប្រើម៉ាស៊ីនទំនើប, ផ្លុំចិញ្ចើមនិងប៉ាក់ចិញ្ចើម ព្រមទាំងមានផលិតផលលក់ដុំនិងលក់រាយជាច្រើនប្រភេទទៀតដែលនាំចូលមកពីបរទេសនិងបានចុះបញ្ជីនៅក្រសួងសុខាភិបាលត្រឹមត្រូវតាមផ្លូវច្បាប់ដោយគ្មានការក្លែងបន្លំឡើយ។
ក្នុងនោះដែរលោកស្រីម្ចាស់ហាងបានសំណូមពរដល់លោក លោកស្រី អ្នកនាងកញ្ញានិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយគាំទ្រនិងជឿជាក់លើមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារី
ខ្មែរក៏ដូចជាហាង សួស្តី ស្នាដៃនារីខ្មែរ សាឡនរបស់យើងខ្ញុំគឺពិតជាមិនខុសបំណងឡើយ៕ដោយ៖ ចន្ទ លីហ្សា