ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Phactra Muth បានបង្ហោះធ្វើការពន្យល់ និងប្រាប់ពីករណីឆបោករបស់ជនខិលខូចមួយចំនួនដែលឆាតតាមប្រព័ន្ធសង្គមហ្វេសប៊ុក លើមិត្តរបស់គាត់តែមិនបានសម្រេចទេ ហើយគាត់ក៏បានបង្ហោះព័ត៍មានចែករំលែក ដោយគាត់រៀបរាប់ថា៖ សម័យនេះដើម្បីលុយពួកអាមនុស្សខិលខូចវាយករូបជនជាតិគេហើយដើរ chat ប្រាប់គេថា វាអ្នកបើកយន្តហោះវាបានពេញចិត្តមិត្តភក្តិខ្ញុំ វានឹងផ្ញើរបស់ទាំងអស់នេះ ។
គណនីហ្វេសប៊ុក Phactra Muth បានបន្តថា ដូចក្នុងរូបខ្ញុំផុសនឹង ផ្ញើមកខ្មែរឲ្យមិត្តភក្តិខ្ញុំហើយ វានឹងផ្ញើលុយ20000$ទៀត ក្នុងប្រអប់នឹង បើមិត្ភក្តិខ្ញុំចង់បានរបស់ទាំងអស់នឹងវា ឲ្យបង់លុយ 700$មុនសិន ពួកអាបេាក វាមិនដែល post សំបុត្រណាគេបង់លុយនៅស្រុកគេហើយ ឲ្យបង់នៅខ្មែរទៀតទេ ហើយ post សំបុត្រណា ដែលផ្ញើមួយថ្ងៃដល់ខ្មែរ ភ្លាម ទោះបីDHL ផ្ញើលឿនផងក៏ចំណាយពេលជិត២ថ្ងៃដែរចុះExpress ចាប់ពី ៥ ថ្ងៃដល់ ៧ថ្ងៃដែរ ចុះមានជំងឺcorona ផងpost សំបុត្រណាគេបើក ហា 🙄🙄🤬ល្បិចឯងស្តើងណាស់អូន😡😡សូមបងប្អូនមេត្តាប្រុសប្រយត្ន័ទាំងអស់គ្នាផង កុំអេាយពួកអាមនុស្សនេះបេាកអី សំណាងហើយដែលមិត្តខ្ញុំចេះសួរខ្ញុំកុំអីចាញ់បេាកពួកអាមនុស្សនរកនឹង សូមបងប្អូនជួយshare ឲ្យអ្នកមិនដែលដឹងបានដឹងផង ៕
សូមមើលរូបភាពដូចខាងក្រោម ដើម្បីកុំឲ្យចាញ់បោកគេ៖