ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិអាឡឺម៉ង បានដេីរតាមដងផ្លូវដួលបោកនិងថ្នល់ស្លាប់មុនពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់ បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលេីមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិអាឡឺម៉ង់ ភេទប្រុស អាយុជាង៣០ឆ្នាំ ។
បេីតាមសម្ដីស្ត្រីម្នាក់ ដែលបានផឹកស្រាបៀរជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុរូបនាងបានអង្គុយផឹកស្រាបៀរជាមួយជនរងគ្រោះក្នុងហាងមួយកន្លែងក្បែរកេីតហេតុអស់១កំប៉ុង បន្ទាប់មកជនរងគ្រោះក៏បានប្រាប់ថា (ចេញទៅក្រៅបន្តិច ) ក្រោយមកស្ត្រីដែលផឹកស្រាបៀរជាមួយជនរងគ្រោះក៏លឺដំណឹងថា មានជនជាតិបរទេសម្នាក់ដេីរដួល និងដកចង្កាមាន់ខ្លាំងណាស់ ភ្លាមនោះស្ត្រីខាងលេីក៏ដេីរទៅមេីលក៏ដឹងថា គឺជាបុរសជនជាតិបរទេសដែលទេីបផឹកជាមួយគាត់អស់មួយកំប៉ុងអំបែងមិញសោះ ។ គ្រានោះ ជនរងគ្រោះមានស្ថានភាពខ្សោយទៅៗក៏ដាច់ខ្យល់ស្លាប់ស្របពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយបាននាំស្ត្រីម្នាក់ដែលបានអង្គុយផឹកសុីជាមួយជនរងគ្រោះទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលជ័យជំនះ និងធ្វេីសាក្សីផងដែរ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច័យ ទេីបដឹងថា រូបគាត់ពិតជាខ្យល់គ ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ទេីបធ្វេីកំណត់ហេតុប្រគល់ឲ្យទៅរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដេីម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ និងចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ