កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ១៤ នឹង៣០នាទី នៅចំណុចភូមិ​ទួលត្រពាំងទូក  ឃុំជ្រៃវៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ ជាមួយជំនាញស្រុកព្រៃឈរ​ និងស្រុកជេីងព្រៃដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ​ សេងរស់​​ ស្នងការរង​ទទួលផែនប្រឆាំងគ្រឿងញៀន​ បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១០នាក់ ស្រី០១នាក់ផងដែរ ។

មន្រ្តីជំនាញបន្តថា ជនសង្ស័យទាំង១០នាក់នេះ ទី១–ឈ្មោះ​ គិន សុខដាវិន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិតារៀម​  ឃុំជ្រៃវៀនស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។ ទី២–ឈ្មោះ​ មឿន​​ មិថុនា​ ភេទប្រុស​ អាយុ​២២ឆ្នំា​ ជាតិខ្មែរ​ នៅភូមិទួលក្រសាំង​ ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម​។ ទី៣–ឈ្មោះ​​ ខុន​ សុខផា ភេទប្រុស​ អាយុ​១៧ឆ្នំា​ ជាតិខ្មែរ​ នៅភូមិ ត្រពាំងទូក​ ឃុំជ្រៃវៀន​​ ស្រុកព្រៃឈរ ខេតកំពង់ចាម​។ទី៤ –ឈ្មោះ​ មឿន ដារិទ្ធ​​​ ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ​ នៅភូមិ ទួលក្រសាំង ឃុំ​ ជ្រៃវៀន​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៥–ឈ្មោះ ញ៉ស្រីណុច ភេទស្រី​​ អាយុ២៦ឆ្នាំ ជាតិខ្មែរ ភូមិតាសែន ឃុំ​សូទិព្វ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម។ ទី៦–ឈ្មោះ​ យឹម យន់​​ ភេទប្រុស អាយុ ៥០ឆ្នាំ​ ជាតិខ្មែរ​ នៅភូមិកកោះ​ ឃុំ សំពងជ័យ​ ស្រុកជើងព្រៃ​ខេត្តកំពង់ចាម។ ទី៧–ឈ្មោះ​ សុខ ដា​ ភេទ ប្រុស​ អាយុ២៤ឆ្នាំ​​ ជាតិខ្មែរនៅភូមិ​ទួលខ្វាវឃុំបឹងណាយ ស្រុក​ព្រៃឈរ ខេត្តកំពងចាម។ ទី៨– ឈ្មោះ​ យែម​ សុខខួច ភេទ​ប្រុស អាយុ ២៤ឆ្នាំ​ ជាតិខ្មែរ នៅភូមិឈើបាក់ ឃុំបឹងណាយស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៩–ឈ្មោះ​ ថូ​ សុីវ៉ាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មី​​ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ និងទី១០– ឈ្មោះ​ មាឃ ពន្លឺ​ ភេទប្រុស អាយុ២០ឆ្នាំ​​​​ ជាតិខ្មែរ នៅភូមិ អ្នកកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍ស​សង្ស័យ​ជាថ្នាំញៀនចំនួន០៧កញ្ចប់​ (ធំ២កញ្ចប់)ទូរស័ព្ទចំនួន​០៧គ្រឿង​ ជញ្ចឹងអេឡិចត្រូនិចចំនួន០១គ្រឿង​ ​ម៉ូតូចំនួន០៥គ្រឿង នឹងសំភារះវេចខ្ចប់មួយចំនួនធំ។

​បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញបាននាំមកការិយាល័យដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ដោយ៖ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print