កូនប្រុសញៀនថ្នាំខឹងឪពុកវ៉ៃប្រ ដៅ ឡើងលើផ្ទះទាញដែកកេះដុត ផ្ទះឆេះម៉ត់ខាតបង់ទឹកប្រាក់ ១៦,០០០ដុល្លារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ដោយសារគ្រឿងញៀនផ្ទះ០១ខ្នងធ្វើពីថ្មក្រោមឈើលើប្រក់ស័ង្កសីមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ក្លាយជាចំណីអគ្គិភ័យបំផ្លាញទាំងស្រុងដោយសារកូនប្រុសម្ចាស់ផ្ទះយកដែកកេះដុតបំផ្លាញចោលគ្មានស្តាយស្រណោះរួចគេចខ្លួនបាត់។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិង អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មាន ជ័យបានឲ្យដឹងថាផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនេះមានម្ចាស់ឈ្មោះស្រឹម វុទ្ធី ភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានសមាជិកក្នុងគ្រួសារចំនួន៦នាក់ ស្រី២នាក់ ។
លោកស្នងការរងបញ្ជាក់ថាតាមការស្រាវជ្រាវនិងការបំភ្លឺពីសមាជិកគ្រួសាររងគ្រោះ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះកើតឡើង ដោយសារកូនប្រុសម្ចាស់ផ្ទះឈ្មោះ ស្រឹម រស្មី អាយុ២៣ឆ្នាំ ជាមនុស្សញៀនថ្នាំ ហើយឪពុកម្តាយហាមមិនស្តាប់ក្នុងការសេពគ្រឿងញៀន។ មុនពេលកើតហេតុឪពុកដឹងរឿងថាកូនប្រុសម្នាក់នេះសេពគ្រឿង ញៀនខឹងពេកក៏បានវាយប្រដៅដើម្បីឲ្យឈប់ប្រព្រឹត្តសេពគ្រឿងញៀនទៀត។ប៉ុន្តែ កូនអកត្តញូមិនត្រឹមតែមិនស្តាប់ដំបូន្មានឪពុកនោះទេថែមទាំងឡើងទៅលើផ្ទះយកដែកកេះ មកកេះដុតពូកបង្កជាអគ្គិភ័យឆាបឆេះរាលដាលដល់ឆេះផ្ទះម៉ត់តែម្តង ។
លោកបន្តថាក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន០២ គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿងនិងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី០១គ្រឿង បានចុះជួយធ្វើអន្តរាមន៍បាញ់ទឹកពន្លត់ រួមទាំងកម្លាំងនគរបាលខេត្តស្រុក កម្លាំងយោធាសឹករងស្រុកនិងកម្លាំងអាជ្ញាធរមូលដ្ឋានចេញជួយញាប់ដៃញាប់ជើងដែរតែមិនអាចគ្រប់គ្រងស្ថានការណ៍បានធ្វើឲ្យភ្លើងឆេះយ៉ាងសន្ធោសន្ធៅឆាប់រហ័ស។
ការធ្វើអន្តរាគមន៍នេះសមត្ថកិច្ចជំនាញប្រើប្រាស់អស់ទឹកចំនួន២រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន និងទប់ស្កាត់មិនឲ្យមានការរាលដាលទៅផ្ទះអ្នកជិតខាង ។
លោកស្នងការរង បន្ថែមថាតាមការឲ្យដឹងពីម្ចាស់ផ្ទះទំហំនៃការខូចខាតទាំងផ្ទះនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះសរុបជាទឹកប្រាក់ចំនួន១៦,០០០ដុល្លារ(១ម៉ឺន៦ពាន់ដុល្លា)។
ដោយឡែកជនសង្ស័យជាកូនម្ចាស់ផ្ទះឈ្មោះស្រឹម រស្មី ដែលដុតផ្ទះឲ្យឆេះម៉ត់នោះបានរត់គេចខ្លួនបាត់ហើយត្រូវកម្លាំងនគរបាល ស្រុកមង្គលបូរី កំពុងស្រាវជ្រាវតាមរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
ដោយ÷ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print