ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈបុរសម្នាក់សង្ស័យស្រវឹងស្រា រួចបើករថយន្តតូយ៉ូតាព្រូសបោះពួយយ៉ាងលឿនទៅបុកខឿនសួនទឹក រួចហោះរំលងសួនទៅបុកទូរ(ATM)បែកបាក់ខ្ទេចខ្ទី ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចច្រ្ចូលអាគារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រួស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5739 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវ បំបែកជាប្រាំ រថយន្តបានទៅត្រង់បុកខឿនសួនទឹករាំ រួចហោះរំលងសួនជាច្រើនម៉ែត្រទៅបុកទូរATMនៅចំណុចមុខច្រកចូលអាគារអូឡាំព្យាដែលមានបីទូរជាប់គ្នា បណ្តាលឲ្យមួយទូរបែកបាក់ខ្ទេចខ្ទីខូចខាតស្ទើទាំងស្រុង ចំណែករថយន្តបង្កបានបែកកង់ទាំង៤ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខដែរយាមនៅកន្លែងកើតហេតុបាននាំគ្នាធ្វើការឃាត់ខ្លួនតៃកុងរថយន្តទុកប្រគល់ជូនសមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយនាំខ្លួនម្ចាស់រថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បណ្ដោះអាសន្នរង់ចាំដោះស្រាយតាមនីតិវិធី ។
ក្រោយមកទៀត សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា បានទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ