រថភ្លើងផ្តាច់ជីវិតបុរសម្នាក់ក្នុងសភាពដាច់ដៃដាច់ជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថាមានសតិមិនសូវល្អត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់កណ្ដាលផ្លូវរថភ្លើងហើយមានសភាពដាច់ដៃនិងជើងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យតែជាអកុសលគាត់បានស្លាប់តាមផ្លូវបាត់ទៅហើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នៅចំណុចផ្លូវរថភ្លើងក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេបានប្រទះឃើញបុរសម្នាក់ដែលតាមគេដឹងថាមានសតិមិនសូវល្អដេកនៅលើផ្លូវរថភ្លើងហើយមានសភាពដាច់ដៃម្ខាងនិងជើងម្ខាង នៅក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមការរៀបរាប់ពីម្ដាយជនរងគ្រោះបានប្រាប់ថា សពមានឈ្មោះអ៊ុន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្រូសារក្នុងភូមិប៉ប្រកសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។ ម្ដាយជនរងគ្រោះបានបន្តឱ្យដឹងទៀតថា កូនរបស់គាត់មានសតិមិនសូវល្អទេ ចេះតែប្រកាច់ម្ដងៗ ហើយតែងតែដើរនៅម្ដុំកន្លែងកើតហេតុនេះ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជុំវិញករណីខាងលើសពត្រូវរថភ្លើងកិនស្លាប់នៅលើផ្លូវរថភ្លើងក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយរថភ្លើងអូសសាកសពរហូតដល់ចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្នុងសភាពដាច់ដៃនិងជើងរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ក្នុងវត្តពោធិ៍ចិនតុងរួចហើយធ្វើកំណត់ហេតុប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ផេង ភាព

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print