កសិដ្ឋានធំៗកាប់ដើមកៅស៊ូ ដាំដើមចេក និង ដំណាំផ្សេងតម្រង់ទៅទីផ្សារចិន បន្ទាប់មានការបញ្ជាទិញ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ មួយរយៈនេះដំណាំកម្ពុជា មានទីផ្សារអន្តរជាតិ មានស្លឹកគ្រៃ ចេក ជាដើម ទើបកសិករធំៗ បែការដាំដុះ ប្តូរចង្វាក់ផលិតកម្មរបស់ខ្លួន ។
ជាក់ស្តែងបើ អ្នកជិះ​ម៉ូតូ​តាមផ្លូវ​ដែល​ក្រាល​គ្រប​ដោយ​ដីក្រហម ចន្លោះ​ចម្ការចេក​មួយកន្លែង​ដែល​ផុស​ត្រដែត​ឡើង​នៅ​ចំ​កណ្ដាល​ចម្ការកៅស៊ូ​ដ៏​ធំ​ល្វឹងល្វើយ​ព័ទ្ធជុំវិញ ក្នុងនោះលោក ឈិន ជឺ​ឆែង (Chen Zhiqang) ជា​អ្នកវិនិយោគ​ចិន​កំពុង​មមាញឹក​ជិះ​ម៉ូតូ​ត្រួតពិនិត្យ​ការងារ​របស់​ក្រុមកម្មករ​ជនជាតិខ្មែរ​ប្រមាណ ៣៤០ នាក់​។​
នៅលើផេកក្នុងស្រុកមួយ បានធ្វើការបរិយាយ ពីចម្ការចេក​មួយកន្លែង​នេះ ដែល​ស្ថិត​ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និងដកស្តង់សំដី លោក Chen Zhiqang កំពុង​បណ្ដាក់ទុន​ដាំ​ដើម​ចេក​លើ​ផ្ទៃដី ២០០ ហិកតា​ជាមួយ​លោក​ឧកញ៉ា អាន ម៉ា​ឌី អ្នកវិនិយោគ​ដ៏​ធំ​ខាង​វិស័យ​កសិកម្ម​។​
តាមការអធិប្បាយ ពីតាម​លោក Chen Zhiqang​ បញ្ជាក់ថា៖ ដើម​ចេក​ដែល​ដាំ​នេះ​ជា​ប្រភេទ​ចេកអំបូង​លឿង និង​ត្រូវបាន​នាំ​ពូជ​ពី​ប្រទេស​ចិន​មក​ដាំ​នៅទីនេះ​។ នៅ​ចម្ការចេក​របស់លោក​កាលពីពេល​ថ្មីៗ​ថា​៖ «​ចិន​បច្ចុប្បន្ន ដំណាំ​ចេក​ខ្វះខាត​ច្រើន ហើយ​ប្រជាជន​ចិន​ចូលចិត្ត​ហូប​ផ្លែ​ចេក​។ ដល់​អ៊ីចឹងទៅ ខ្ញុំ​ត្រូវការ​មក​ស្រុក​ក្រៅ​ដូចជា​កម្ពុជា ឬ​ប្រទេស​ផ្សេង​ដើម្បី​រក​ចម្ការ​មក​ផលិត​ចេក​នាំទៅ​ប្រទេស​ចិន​ដើម្បី​ផ្គត់ផ្គង់​ប្រជាជន​របស់ខ្ញុំ​»​។​
សូមបញ្ជាក់ថា៖ ចេកអំបូង​ជា​ប្រភេទ​ទំនិញ​ដែល​ត្រូវបាន​ចុះ​ពិធីសារ​ទទួលបាន​ការ​អនុញ្ញាតឱ្យ​នាំ​ពី​កម្ពុជា​ចូលទៅ​កាន់​ប្រទេស​ចិន​ដែលជា​ទីផ្សារ​ធំ​មាន​ប្រជាជន​១.៣០០​លាន​នាក់​។ ចាប់តាំងពី​ការចុះ​ពិធីសារ​កាលពី​ឆ្នាំ​២០១៩​មក​វិនិយោគិន​ធំៗ​មកពី​ចិនដីគោក​ដូចជា​លោក Chen Zhiqang កំពុង​សហការ​ជាមួយ​ដៃគូ​កម្ពុជា​ដើម្បី​ដាំ​ដំណាំ​ចេក​ក្នុង​ទ្រង់ទ្រាយ​ធំ​នាំ​ចេញទៅ​ប្រទេស​ចិន​។​
លោក Chen Zhiqang បាន​ប្រាប់ក្នុង​បទសម្ភាសន៍​មួយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ទំនាក់ទំនង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន​គឺ​ល្អ តាំងពី​ជំនាន់​ស្តេច​សីហនុ​មក ក្រោយមក យើង​ក៏បាន​ចុះហត្ថលេខា​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​ដល់​អ៊ីចឹងទៅ ​កាន់តែចំណង ​មិត្តភាព​បន្ថែម កាន់តែប្រសើរបំផុត​។ ដល់​អ៊ីចឹងទៅ ខ្ញុំ​ជ្រើសរើស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​»​។​

​ដី​ដាំចេក​នេះ​ស្ថិតក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជិត ៤ ពាន់​ហិកតា ដែល​រដ្ឋាភិបាល​បានផ្ដល់​ឲ្យ​ក្រុមហ៊ុន​លោក អាន ម៉ា​ឌី ដើម្បី​ដាំ​កៅស៊ូ​។ ក្រុមហ៊ុន​បាន​ឆ្វៀល​ដី​កៅស៊ូ​ប្រមាណ ២០០ ហិកតា​រហូតមកដល់​ពេលនេះ​ដើម្បី​យក​ដី​ដាំ​ដើម​ចេក​។​

​នៅលើ​ផ្ទៃដី​ដាំ​ដុះ​សព្វថ្ងៃនេះ លោក Chen Zhiqang បានឱ្យដឹងថា លោក​អាច​នាំចេញ​ចេក​ប្រមាណ ១២.០០០​តោន​ក្នុង​មួយឆ្នាំៗ​៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print