កម្ពុជា អាចកើតមានជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលវិសម្ពាធ (TD) , នេះបើតាមក្រសួងធនធានទឹក

ចែករំលែក៖

ភ្នំពេញ៖កម្ពុជាអាចកើតមានជំនន់ទឹកភ្លៀង (Flash Flood) ដោយសារឥទ្ធិពលវិសម្ពាធ (TD) ។ នេះបើយោងតាមសេចក្តីជូនដំណឹង បន្ថែម របស់ក្រសួងធនធានទឹក ស្តីពី ស្ថានភាពអាកាសធាតុ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ ។

ក្រសួងធនធានទឹក បានអោយដឹងថា ដោយសារឥទ្ធិពលវិសម្ពាធ (TD) ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ខាងមុននេះ ។

លក្ខណៈបែបនេះ ក្រសួងសូមធ្វើការជូនដំណឹងបន្ថែម ដោយចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កម្ពុជា មានស្ថានភាពដូចតទៅ ៖

១,ចំពោះបណ្តាខេត្តនៅមាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ខ្យល់ខ្លាំង និង រលកធំៗ ។ ទន្ទឹមនោះ ក៏អាចមានជំនន់ទឹកភ្លៀង កើតមានផងដែរ (Flash Flood) ។
២,ចំពោះបណ្តាខេត្តនៅភាគឥសាន នឹងអាចមានភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំង។
៣,ចំពោះបណ្តាខេត្តនៅភាគខាងក្រោម នឹងអាចទទួលនូវឥទ្ធិពល ហ្វឺន ធ្វើអោយកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច ។
៤,ចំណែកទឹកទន្លេមេគង្គ សង្ឃឹមថា នឹងងើបឡើង មូលហេតុមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងភាគខាងលើ ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print