នាយកប្រតិបត្តិក្លិបហង្សក្រហមលាឈប់ពីតំណែងបន្ទាប់ពីគ្រប់គ្រងទទួលជោគជ័យរយៈពេល៣ឆ្នាំ

ចែករំលែក៖

ក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានបញ្ជាក់ថា លោក Peter Moore នឹងត្រូវលាឈប់ពីតំណែងជានាយកប្រតិបត្តិក្រុមហង្សក្រហមនៅចុងខែសីហានេះ បន្ទាប់ពីគ្រប់គ្រងជោគជ័យរយៈពេល៣ឆ្នាំនៅកីឡដ្ឋាន Anfield។

លោក Moore បានឡើងកាន់តំណែងនៅ Anfield កាលពីឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេលជាង៣០ឆ្នាំនៅសហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនយក្សគឺ Reebok និង Microsoft ។

ក្លិប Liverpool ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះគឺឈ្នះពានរង្វាន់ Champions League, UEFA Super Cup, Club World Cup និង Premier League ស្របពេលដែលក្លិបបានកត់ត្រាប្រាក់ចំណេញមុនបង់ពន្ធចំនួន៤២លានផោន និងចំណូល៥៣៣លានផោនក្នុងខែកុម្ភៈ មុនពេលមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នៅក្នុងប្រទេសអង់គ្លេស។

ម្ចាស់ក្លិបហង្សក្រហមបាននិយាយថា លោក Moore បានពង្រឹងប្រតិបត្ដិការអាជីវកម្មរបស់ក្លិបតាមរយៈការដឹកនាំរបស់គាត់ សូមជូនពរគាត់មុនពេលវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។

លោក Moore បាននិយាយថា “ខ្ញុំស្រឡាញ់ការងារនៅ Liverpool និងមានអារម្មណ៍ថាការផ្លាស់ប្តូរនឹងឆ្ពោះទៅមុខបន្តទៀត ដែលយើងធ្លាប់ធ្វើរយៈពេល៣ឆ្នាំចុងក្រោយនេះ។ យើងបានឈ្នះពានរង្វាន់ UEFA Champions League, FIFA Club World Cup ហើយឥឡូវនេះយើឈ្នះជើងនៃក្របខ័ណ្ឌ Premier League ក្នុងកំឡុងពេលខ្ញុំនៅទីនេះ គឺវាហួសពីក្តីសុបិន្តរបស់ខ្ញុំ។ វាជាសមិទ្ធផលដ៏អស្ចារ្យមួយដែលកើតឡើងដោយអ្នកចាត់ការទូទៅ, កីឡាករ និងបុគ្គលិកដែលក្រុមនេះសមនឹងទទួលបានភាពជោគជ័យយ៉ាងពេញលេញ និងការទទួលស្គាល់។ ការចងចាំរបស់ខ្ញុំ និងក្តីស្រឡាញ់របស់ខ្ញុំចំពោះហង្សក្រហមគឺមានជារៀងរហូត”។

ក្រោយពីលោក Moore លាឈប់ពីនាយកប្រតិបត្តិក្លិបហង្សក្រហម លោក Billy Hogan នឹងត្រូវទទួលបានតំណែងជានាយកប្រតិបត្តិថ្មី ដែលបច្ចុប្បន្នជានាយកគ្រប់គ្រង និងជាប្រធានពាណិជ្ជកម្មរបស់ Liverpool ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ ៕

...

 

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print