ភ្នំពេញ៖នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ នគរបាលខណ្ឌសែនសុខនឹងបញ្ជូនជនជាតិចិន២នាក់ ករណីធ្វើទារុណកម្ម ចាប់ជំរិតទារប្រាក់ ពីជនជាតិចិន៣នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ នេះបើតាមការបង្ហើបរបស់សមត្ថកិច្ច ។
ជនសង្ស័យទាំង២នាក់ មានឈ្មោះ JIANG LIANG អាយុ២៨ឆ្នាំ និង ឈ្មោះ DENG ZHONGHENG អាយុ២៨ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ HE LANG អាយុ២១ឆ្នាំ ឈ្មោះ YANG XUELIN អាយុ៣០ឆ្នាំ និង ឈ្មោះ LISHIJIE អាយុ១៨ឆ្នាំ ។
សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡាលេខ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ៕
...
ដោយ៖ចេស្តា