ហ្វីលីពីន​ចាប់ផ្តើមបិទទីក្រុងម៉ានីលជាថ្មីដោយសារតែកូវីដ-១៩

ចែករំលែក៖

ទីក្រុងម៉ានីលប្រទេសហ្វីលីពីនិងបណ្តាខេត្តនៅជិតខាង បានសម្រេចដាក់ក្នុងគ្រាអាសន្នជាថ្មី​ក្រោយពីករណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់មិនធ្លាប់មាន​ក្នុងរយៈពេល​២សប្តាហ៍ចុងក្រោយនេះ។
សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទទីក្រុងម៉ានីលជាថ្មី​ ហើយការបិទទ្វារនៅពេលនេះមានរយៈពេល​២សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី​៤ខែសីហា​តទៅ។ ច្បាប់បិទទ្វារទីក្រុងជាថ្មី​ក្រោយហ្វីលីពីនមានករណីឆ្លងកូវីដ​-១៩ជាង​១សែននាក់ហើយក្នុងប្រទេសទេសនេះ។
តាមសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ប្រធានាធិបតី Rodrigo Duterte បានយល់ព្រមបិទទីក្រុងជាថ្មី និងខេត្តមួយចំនួន​ដែលមានករណីឆ្លង​កូវីដ​-១៩​​កើនឡើង​ តាមកម្មវិធីអំពាវនាវដែលមានឈ្មោះថា​«​បង្កើនគម្លាតសហគមន៍» ចាប់ផ្តើមពីថ្ងៃទី​៤ដល់ថ្ងៃទី​១៨ខែសីហា។
ជាមួយគ្នានេះ​បណ្តាក្រុមហ៊ុននៅទីក្រុងម៉ានីល​ត្រូវបង្ខំបិទទ្វារ​ តាមច្បាប់ដាក់ទីក្រុងក្នុងគ្រាអាសន្ន​។ ការបិទទីក្រុងម៉ានីល​​​បានធ្វើឡើងក្រោយពេលសមាគមគ្រូពេទ្យជាង ៨០ តំណាងឲ្យក្រុមគ្រូពេទ្យជាង​៨
មឺុននាក់ និងបុគ្គលិក គិលានុបដ្ឋាកគិលានុបដ្ឋាយិកា ជាង​១លាននាក់​ស្នើឲ្យបិទទ្វារជាថ្មី។
ក្នុងរយៈពេល​២៤ម៉ោង​កន្លងមក ហ្វីលីពីនមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ៥.០៣២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ទៅជាង​១០៣ពាន់នាក់ និងស្លាប់​ជាង​២ពាន់នាក់​៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print