ទីក្រុងម៉ានីលប្រទេសហ្វីលីពីនិងបណ្តាខេត្តនៅជិតខាង បានសម្រេចដាក់ក្នុងគ្រាអាសន្នជាថ្មីក្រោយពីករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទទីក្រុងម៉ានីលជាថ្មី ហើយការបិទទ្វារនៅពេលនេះមានរយៈពេល២សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី៤ខែសីហាតទៅ។ ច្បាប់បិទទ្វារទីក្រុងជាថ្មីក្រោយហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ជាង១សែននាក់ហើយក្នុងប្រទេសទេសនេះ។
តាមសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ប្រធានាធិបតី Rodrigo Duterte បានយល់ព្រមបិទទីក្រុងជាថ្មី និងខេត្តមួយចំនួនដែលមានករណីឆ្លងកូវីដ-១៩កើនឡើង តាមកម្មវិធីអំពាវនាវដែលមានឈ្មោះថា«បង្កើនគម្លាតសហគមន៍» ចាប់ផ្តើមពីថ្ងៃទី៤ដល់ថ្ងៃទី១៨ខែសីហា។
ជាមួយគ្នានេះបណ្តាក្រុមហ៊ុននៅទីក្រុងម៉ានីលត្រូវបង្ខំបិទទ្វារ តាមច្បាប់ដាក់ទីក្រុងក្នុងគ្រាអាសន្ន។ ការបិទទីក្រុងម៉ានីលបានធ្វើឡើងក្រោយពេលសមាគមគ្រូពេទ្យជាង ៨០ តំណាងឲ្យក្រុមគ្រូពេទ្យជាង៨
មឺុននាក់ និងបុគ្គលិក គិលានុបដ្ឋាកគិលានុបដ្ឋាយិកា ជាង១លាននាក់ស្នើឲ្យបិទទ្វារជាថ្មី។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក ហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ ដល់ទៅ៥.០៣២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ទៅជាង១០៣ពាន់នាក់ និងស្លាប់ជាង២ពាន់នាក់៕ ធី រីណា
ហ្វីលីពីនចាប់ផ្តើមបិទទីក្រុងម៉ានីលជាថ្មីដោយសារតែកូវីដ-១៩
...