នូវែលសេឡង់ពន្យាពេលបើកព្រំដែនជាមួយអូស្ត្រាលី​ ក្រោយមានករណីឆ្លងកូវីដ​១៩ ច្រើន

ចែករំលែក៖

នូវែលសេឡង់៖នៅថ្ងៃទី​៣ខែសីហា រដ្ឋាភិបាលនូវែលសេឡង់ ដឹកនាំដោយលោកស្រី Jacinda Ardern បានលើកឡើងថា គម្រោងបើកព្រំដែន អាចធ្វើដំណើរចុះឡើងរវាង អូស្ត្រាលី និង​នូវែលសេឡង់ត្រូវបានផ្អាកវិញ​​ ក្រោយពេលកូវីដ​១៩ ឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ពិសេសគឺនៅក្នុងទីក្រុងម៉ែលប៊ន​ រដ្ឋវិចទ័ររៀ​។
តាមសារព័ត៌មាន TTXVN បានផ្សាយថា នាយករដ្ឋមន្ត្រី​នូវែលសេឡង់បានលើកឡើងថា គម្រោង បើកព្រំដែននឹងអនុវត្តបានលុះត្រា អូស្ត្រាលី មិនមានករណីឆ្លងកូវីដ​១៩ ក្នុងរយៈពេល​២៨ថ្ងៃ​ជាប់គ្នា​ក្នុងសហគមន៍។ កន្លងមករដ្ឋាភិបាល​នូវែលសេឡង់​បានលើកឡើងពីគម្រោង អនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរ ចុះឡើង ។
នូវែលសេឡង់មានរយៈពេល ជាង ៩០ថ្ងៃហើយ ដែលមិនមានករណីឆ្លងកូវី​ដ១៩នៅ ក្នុង​សហគមន៍​ ។ សរុបអ្នកឆ្លងកូវីដ​១៩ នៅក្នុងប្រទេសនូវែលសេឡង់​មាន​១២០០នាក់ ហើយពេលនេះនៅសល់តែ​២៧នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រៅពីនេះបានជាសៈស្បើយត្រឡប់ទៅផ្ទះវិញហើយ​។ អ្នកជំងឺកូវីដ​១៩ទាំង​២៧នាក់ គឺមកពីក្រៅប្រទេសទាំងអស់​មិនមែនឆ្លងនៅក្នុងសហគមន៍ឡើយ​។
ពាក់ព័ន្ធអូស្ត្រាលី អភិបាលរដ្ឋ​វិចទ័ររៀ ប្រទេសអូស្ត្រាលី​លោក ​Daniel Andrews នៅថ្ងៃទី០​២ ខែសីហា បានប្រកាសពី “ស្ថានភាពគ្រោះមហន្តរាយ” នៅក្នុងរដ្ឋនេះ​​។ ហើយបញ្ជូនគ្រូពេទ្យជាច្រើនទៅជួយទប់ស្កាត់ការឆ្លងកូវីដ​១៩ នៅក្នុងរដ្ឋនេះឲ្យមានប្រសិទ្ធភាពបំផុត​៕

ដោយ៖ធីរីណា

រូបភាព៖TTXVN

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print