រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា លោកស្ថិតក្នុង​ចំណោម​ប្រជាជន​ឥណ្ឌា​ក​ចំនួន​ជាង​១,៨​លាន​នាក់​ផ្សេងទៀត ដែល​ឆ្លង COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោក​Amit Shah រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២០ បាន​អះអាងថា លោក ស្ថិតក្នុង​ចំណោម​ប្រជាជន​ឥណ្ឌា​ក​ចំនួន​ជាង​១,៨​លាន​នាក់​ផ្សេងទៀត ដែល​ឆ្លង COVID-19 ។ បន្ទាប់ពីលោក​មាន​ផ្ទុក COVID-19 និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ ។

យោងតាមសំណេររបស់លោក Amit Shah រដ្ឋមន្ត្រី​មហាផ្ទៃ​ដែល​ឆ្លង COVID-19 បាន​សរសេរនៅលើ​បណ្តាញ​សង្គម Twitter​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ ដាក់​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​»​។ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បន្ថែមថា លោក​បាន​ឲ្យ​គេ​តេស្ត​រក​COVID-19 បន្ទាប់ពី​ចេញ​រោគសញ្ញា និង​រកឃើញ​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។​ពេលនេះសុខភាព​របស់លោករ​ដ្ឋ​មន្ត្រី មិនមាន​បញ្ហា​អ្វី​ទេ និង​កំពុងស្នាក់នៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការព្យាបាល​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិនអាច​បញ្ជាក់​បានទេ ថា​តើ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រីចុងក្រោយ​នៅពេលណា​នោះ​។ ព្រោះលោក Shah គឺជា​មនុស្ស​ជំនិត​របស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី  ហើយ​លោក​ក៏​ជា​អ្នកទទួលបន្ទុក​ការគ្រប់គ្រង និង​ប្រយុទ្ធប្រឆាំង COVID-19 មួយរូប​ដែរ​។

​សូមជម្រាបថា ករណី​ឆ្លង​លើ​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា​រូបនេះ កើតឡើង​ស្របពេល​ឥណ្ឌា ដែល​ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​មាន COVID-19 ច្រើនជាង បាន​កើនឡើង​ករណី​ឆ្លង​សរុប​ដល់​ជាង ១,៨​លាន​ករណី និង​អ្នកស្លាប់ ៣៨១៦១​នាក់​។ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា​កន្លងមកឥណ្ឌា​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រចាំថ្ងៃ​លើសពី ៥​ម៉ឺន​ករណី​។ ជាក់ស្តែងនៅ​ថ្ងៃទី​២ ខែសីហាម្សិ់មិញនេះ ប្រទេសឥណ្ឌា​មាន​ករណី​ឆ្លងCOVID-19 ចំនួន ៥២៧៨៣​ករណី និង​អ្នកស្លាប់​ចំនួន ៧៥៨​នាក់​។

​គួរបញ្ជាក់ថា ក្រៅពី​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា នៅមាន​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ផ្សេងទៀត ក៏​ឆ្លង COVID-19 ដែរ ក្នុងនោះ​មានដូចជា នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Karnataka  លោក B S Yediyurappa និង​អភិបាលរដ្ឋ Tamil Nadu លោក Banwarilal Purohit ។ រដ្ឋ​ទាំងពីរ​នេះ គឺ​ស្ថិតនៅ​ភាគខាងត្បូង​របស់​ឥណ្ឌា​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print