ខេត្តកណ្តាល៖ តាមពិតការបំប៉ោងព័ត៌មាន ការផ្តល់ព័ត៌មានក្លែង ដល់សមត្ថកិច្ច ក្នុងចេតនាណាមួយ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍ខ្លួន អាចជាបទល្មើស ។ ក្នុងនោះ ក្នុងទូគ្មានលុយ១រៀល Love Riya ថា ចោរលួចទូដែកអស់៣០មុឺនដុល្លារ តែស្នងការខេត្តកណ្តាលថាក្នុងទូគ្មានលុយទេ ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកណ្តាល បានអោយដឹងថា៖ កើតហេតុថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១១.០០នាទីនៅចំណុចផ្ទះជនរង គ្រោះ ស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដើម មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់៖ឈ្មោះ សេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែង កេីតហេតុខា ងលេី មុខរបរលក់ឡេ។
ដោយឡែកជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ(គេចខ្លួន)។ សម្ភារៈបាត់បង់៖-ទូរដែកតូច ទទេ(គ្មានលុយ) ចំនួន ០១វត្ថុតាងចាប់យក៖ គ្មានសភាព នៃរឿងហេតុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០.០០នាទី ជនរងគ្រោះនិងក្រុម គ្រួសារព្រមទាំងបុគ្គលិក លក់ឡេទាំងអស់ បានចាកចេញ ពីផ្ទះទៅលេងខេត្តកំពត ដោយបានបិទបារ៉ែតភ្លេីង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ។ ចំណែកជាន់ទី១វិញបានបិទទ្វា រតែភ្លេចចាក់សោរ រួចហេីយ បានធ្វេីដំណេី រចេញពីផ្ទះទាំង អស់គ្នាទៅ
លុះដល់ថ្ងៃទី២ ខែឆ្នាំដដែល វេលាម៉ោង១១ថ្ងៃត្រង់ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញទេីបដឹងថាមានចោរឡេីងចូល លួចទូរ ដែកតូច គ្មានដាក់លុ យអស់១។ ចំណែក
ឯទូដែកធំត្រូវបានចោរ លេីកមកដាក់នៅសំយ៉ាប ខាងមុខ ក្រៅពីនេះ ពុំមានបាត់បង់ អ្វីទៀតឡេីយ ។ ទេីបរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះពិនិត្យកន្លែងកេីតហេតុ និងជួយស្រាជ្រាវ រកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់។
ផេកដដែលបានបន្តថា៖ កាលពីថ្ងៃម្សិលមិញនេះអ្នកនាងបានទៅដើរលេងកម្សាន្ត នៅឯខេត្តកំពត យ៉ាងសប្បាយរីករាយជាមួយកូនចៅ ។ បន្ទាប់ពីធ្វើដំណើរ កម្សាន្តរួច ស្រាប់តែនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ អ្នកនាងបានឡាយវីដេអូពីសកម្មភាពចោរចូលលួចយកទូដែកទៅបាត់អស់មួយ។ អ្នកនាងបានប្រាប់ថា ៖“ចោរមកលួចទូដែករបស់អ្នកនាងជិះសុទ្ធតែឡានហើយវាវាយក្រោយផ្ទះដើម្បីចូលទៅលួចលុយរបស់អ្នក នាង”អ្នកនាង បានបន្ថែមទៀតថា “លុយនៅក្នុងទូដែកតូចរបស់អ្នកនាង មានចំនួន ៣០ម៉ឺនដុល្លារដែលចោរលួចយកទៅបាត់តែសំណាងល្អនៅទូដែកធំមួយទៀត “ ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយអង្គភាព នគរដ្រេហ្គន ដឹងតាមទូរស័ព្ទ នៅព្រលប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ថា៖ ក្នុងរឿងនេះលោកបានឱ្យមន្ត្រីចុះទៅដល់កន្លែងកើតហេតុ ប្រមូលវត្ថុតាង ស្តាប់ចម្លើយម្ចាស់ទីតាំង ហើយពិនិត្យពិតប្រាកដ មិនមានលុយដែលត្រូវបាត់ ខណៈលុយក្នុងទូរដែក អត់មាន១វៀល។ លោកបន្តថា៖ ការ Live របស់ Love Riya លើកឡើងថាបាត់លុយ៣០មុឺនដុល្លារជាការបំភ្លើសការពិត ប៉ុន្តែបើបន្តធ្វើអ្វីមិនមានហេតុផល លោកនឹងចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សិលា