មេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji ត្រូវអាជ្ញាធរឃាត់ខ្លួន ក្រោយបង្កឲ្យមានការរាតត្បាតជំងឺកូវីដ១៩​ ទ្រង់ទ្រាយធំនៅកូរ៉េខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ មេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji គឺលោក Lee Man-hee អាយុ ៨៨ឆ្នាំ ដែលជាប់ទាក់ទងទៅនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ធំបំផុតនៅកូរ៉េខាងត្បូងនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនហើយ ខណៈអាជ្ញាធរឃាត់ខ្លួនមេដឹកនាំរូបនេះ បន្ទាប់ពីមានការឆ្លងជំងឺ COVID-19 ទាក់ទងជាមួយព្រះវិហារនោះ គឺមានរហូតដល់ទៅ ,០០០ ករណី ដែលស្មើនឹង ៣៦% នៃចំនួនឆ្លងសរុបរបស់កូរ៉េខាងត្បូងទាំងមូល

ជុំវិញបញ្ហានេះ អាជ្ញាធរ បានចោទប្រកាន់មេដឹកនាំរូបនេះ ពីបទ លាក់បាំងព័ត៌មានអំពីសមាជិកក្រុមនិងការប្រមូលផ្ដុំ នៅពេលដែលក្រុមអ្នកជំនាញចុះស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនង។នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហាឆ្នាំ២០២០ម្សិលមិញនេះ

គួរបញ្ជាក់ថា លោក Lee Man-hee ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីការស៊ើបអង្កេត ហើយចៅក្រម បាននិយាយថា មានសញ្ញាដែលបង្ហាញថាភស្តុតាងទាក់ទងនឹងករណីនេះកំពុងត្រូវបានបំផ្លាញចោល។ លោក Lee Man-hee ក៏ត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់ . ពាន់លានវ៉ុន (.៧លានដុល្លារ) និងប្រារព្ធព្រឹត្តិការណ៍សាសនាដែលមិនមានការយល់ព្រមពីអាជ្ញាធរ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយវិហារ Shincheonji បាននិយាយថា លោក Lee Man-hee មានការព្រួយបារម្ភអំពី «សំណើហួសហេតុ» សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក ហើយមិនដែលព្យាយាមរារាំងការស៊ើបអង្កេតនោះទេ។

បើយោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ បានបន្ថែមថា ការចេញដីកាចាប់ខ្លួនរបស់តុលាការមិនមានន័យថា៖ វាជាសាលក្រមដែលបញ្ជាក់ថាគាត់មានពិរុទ្ធទេ រហូតទាល់តែឆ្លងកាត់ការកាត់ក្ដីនាពេលខាងមុខបន្ដទៀត។ ហើយក្រុមសាសនានេះ មានសមាជិនចំនួន២៣០,០០០នាក់ រួមមានសមាជិកចំនួន ២០,០០០ នៅបរទេសដូចជា៖ ប្រទេសចិនជប៉ុន និងផ្នែកមួយចំនួននៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្នគេជឿជាក់ថា សមាជិកនៃព្រះវិហារនេះ បានចម្លងគ្នាពីមួយទៅមួយ ហើយបែកចេញទៅទូទាំងប្រទេសអំឡុងខែកុម្ភៈ កន្កងទៅ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print