ចាប់ពីថ្ងៃទី៥សីហា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបនិងខ្យល់មូសុងនិរតី

ចែករំលែក៖

ភ្នំពេញ៖កម្ពុជានឹងមានភ្លៀងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ខណៈនៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា ស្អែកនេះ នឹងមានភ្លៀងធ្លាក់ខ្លាំងកើតឡើង ហើយនៅតាមបណ្តាខេត្តខ្លះនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើនផងដែរ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹក បញ្ជាក់ថា តាមរយៈនៃការវិវត្ត និង ប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម សូមអោយបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រដែលនៅតែបន្តកើតមានផងដែរ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print