ក្រុមកីឡាបាល់បោះរបស់អូស្រ្តាលី១២នាក់ធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩

ចែករំលែក៖

សហព័ន្ធកីឡាបាល់បោះជាតិអូស្រ្តាលី (NBL) បានឲ្យដឹងថា សមាជិកចំនួន១២នាក់នៃក្រុម Melbourne United បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។ ក្រុមមួយទៀតគឺ South East Melbourne Phoenix ក៏ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ខណៈពេលដែលបុគ្គលិក និងកីឡាករបានឆ្លងកាត់ការសាកល្បងធ្វើតេស្តទាំងអស់គ្នា។

ប្រធានសហព័ន្ធ NBL លោក Jeremy Loeliger បាននិយាយថា ការព្រួយបារម្ភចំបងគឺដើម្បីសុខភាព និងសុខុមាលភាពរបស់កីឡាករ, បុគ្គលិក និងក្រុមគ្រួសារក៏ដូចជាសហគមន៍ទាំងមូល។ លោកបន្តថា នេះគឺជាពេលវេលាដ៏លំបាកសម្រាប់អ្នករាល់គ្នាដែលមានការព្រួយបារម្ភ ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្លិប និងសមាគមអ្នកលេងបាល់បោះអូស្ត្រាលីដើម្បីផ្តល់ការគាំទ្រដល់អ្នកដែលរងគ្រោះទាំងអស់។

កាលពីសប្តាហ៍មុនតារាឆ្នើមរបស់ក្រុម Melbourne United កីឡាករ Mitch McCarron ដែលលេងឱ្យក្រុមជម្រើសជាតិអូស្ត្រាលីផងដែរនោះបានធ្វើតេស្តវិជ្ជមានជាមួយមិត្តរួមក្រុម Jo Lual-Acuil ដោយបុរសទាំង២ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេសម្រាប់តាមដានសុខភាព។

សូមបញ្ជាក់ថា ការចាប់ផ្តើមជាផ្លូវការនៃរដូវកាលឆ្នាំ២០២០-២០២១ សហព័ន្ធបាល់បោះអូស្ត្រាលីបានលើកពេលប្រកួតរហូតដល់ខែធ្នូដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយក្រុមនានាកំពុងបន្តហ្វឹកហាត់ជាមួយគ្នាដើម្បីរក្សាភាពរឹងមាំ និងត្រៀមប្រកួត។ មកដល់ពេនេះ រដ្ឋវិចតូរីយ៉ារបស់អូស្ត្រាលី ដែលក្នុងនោះទីក្រុងមែលប៊នគឺជារដ្ឋធានីធំកំពុងប្រឈមខ្លាំងនឹងការកើតឡើងវិញនៃជំងឺកូវីដ-១៩ដែលបានមើលឃើញការឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងខែកន្លងមកដល់ជាង៦.៥០០ករណីសកម្មគិតត្រឹមថ្ងៃចន្ទម្សិលមិញ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print