Update ក្រុមប្រឹក្សាច្បាប់បាល់ទាត់ និងសមាគមកីឡាបាល់ទាត់អន្តរជាតិបាននិយាយថា កីឡាករដែលក្អកដោយចេតនាទៅលើកីឡាករផ្សេងទៀត ឬទៅលើមន្ត្រីនៃការប្រកួតអាចត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមដេញចេញពីការប្រកួត។ រដ្ឋបាលសហព័ន្ធកីឡាអន្តរជាតិក៏បានចេញសេចក្តីណែនាំសម្រាប់ការប្រកួតបាល់ទាត់ ដែលនឹងចូលជាធរមានក្នុងពេលឆាប់។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។
ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) និងសមាគមនកីឡាបាល់ទាត់អន្តរជាតិ (FA) បានឲ្យដឹងថា ការកំណត់បែបនេះសំដៅទៅលើការប្រើប្រាស់ពាក្យកាយវិការប្រមាថមើលងាយ ឬជេរប្រមាថ ក៏ដូចជារាល់បទល្មើសទាំងនេះ អាជ្ញាកណ្តាលត្រូវធ្វើការវិនិច្ឆ័យអំពីលក្ខណៈពិតនៃបទល្មើស។ ការណែនាំនេះកើតឡើងចំពេលដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។
IFAB បានបន្ថែមថា ប្រសិនបើវាក្អក ឬកណ្តាស់ដោយចៃដន្យ អាជ្ញាកណ្តាលនឹងមិនចាត់វិធានការទេ ហើយប្រសិនបើការក្អកបានកើតឡើងដោយមានចម្ងាយឆ្ងាយរវាងកីឡាករនឹងកីឡាករ។ ទោះយ៉ាងណាក៏ដោយកាយវិការដែលបង្ហាញចេញដោយចេតនា និងមានបំណងធ្វើទៅលើកីឡាករ បុគ្គលិក គ្រូបង្វឹកអាចត្រូវទទួលកាតក្រហមដូចការប្រកួតបច្ចុប្បន្នប្រសិនបើអាជ្ញាកណ្តាលរកឃើញកំហុសធ្ងន់ធ្ងរ។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលលើទីលានបានឲ្យដឹងថា អាជ្ញាកណ្តាលមិនត្រូវមើលការដាក់ទោសការក្អកជាប្រចាំនោះទេ គឺមើលពីសកម្មភាពអាចលើកលែងតែក្នុងករណីដែលបង្ហាញថា ជាសកម្មភាពច្បាស់លាស់មិនប្រឆាំងនឹងអ្នកដទៃ។
សេចក្តីណែនាំនេះ បើនិយាយពីក្របខ័ណ្ឌអង់គ្លេស Premier League និងសហព័ន្ធបាល់ទាត់អង់គ្លេស មិនមានការណែនាំជាលាយលក្ខណ៍អក្សរនៅឡើយទេ ហើយអាចនឹងអាស្រ័យលើការសំរេចចិត្តរបស់អាជ្ញាកណ្ដាលចំពោះការដាក់ទណ្ឌកម្មនេះ ៕
ដោយ៖ ធី រីណា