ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ ក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀនត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ” 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ ក្រោមប្រធានបទ «លុបបំបាត់គ្រឿងញៀនត្រូវផ្តើមចេញពីយើងទាំងអស់គ្នា» និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដឺកា និងសេចក្តីសម្រេចរបស់សាលាដំបូងចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ​ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក  ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ សីហា ឆ្នាំ២០២០​។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
១- គ្រឿងញៀននិងវិបត្តិកូវីដ-១៩ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។
២- យុទ្ធនាការប្រឆាំងគ្រឿងញៀន៥លើក បង្ក្រាបបានជាង៣ម៉ឺនករណី ឃាត់ខ្លួនជាង៦ម៉ឺននាក់ បានគ្រឿងញៀនជាង២៣០០គីឡូក្រាម។
៣- ការហូរចូលគ្រឿងញៀនពីប្រទេសជិតខាង នាំឲ្យកម្ពុជាទៅជាទីផ្សារ និងជាកន្លែងផលិត។
៤- នារីកម្ពុជាម្នាក់ស៉ីឈ្នួលកាន់គ្រឿងញៀនទៅវៀតណាម
ត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិត។ ក្រសួងយុត្តិធម៌ខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ ទាក់ទងទៅក្រសួងការបរទេសដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត។

សូមបញ្ជាក់ថា វត្ថុតាងជាថ្នាំញៀនដែលរឹបអូសបានទាំង៦ប្រភេទ ហើយត្រូវធ្វើការដុតបំផ្លាញចោលមានទម្ងន់សរុប៣៩.១១២,១៤ក្រាម (សាមសិបប្រាំបួនពាន់ មួយរយដប់ពីរ ក្បៀសដប់បួនក្រាម)៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print