រដ្ឋាភិបាល​បារាំង ​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ បើអ្នក​បំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាល​បារាំង បានប្រកាសថា ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ រលក​ទី​ពីរ គឺតម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ ហើយប្រសិនបើអ្នក​ណាបំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​។ បន្ថែមពីនេះ បារាំងបញ្ជាក់ថា មិនត្រឹមតែទីសាធារណៈ​នោះទេដូចជា​ហាង​ទំនិញ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថាប័ន​រដ្ឋបាល ធនាគារ  ផ្សារ ក៏ដូចជា​ក្នុង​បន្ទប់​ប្រជុំ រោងកុន និង​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ផងដែរ​។   

​បើតាមសារព័ត៌មាន​យានយន្ត Auto-Moto របស់​បារាំង និយាយថា ការពាក់​ម៉ាស​នៅពេល​ធ្វើដំណើរ​តាម​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ គឺជា​រឿង​ចាំបាច់​ដែល​មិន​បំផុត ប៉ុន្តែ​មិនមាន​ការចែង​ច្បាស់លាស់​ទាក់​ទ​នង​ការធ្វើដំណើរ​លើ​រថយន្ត​ផ្ទាល់ខ្លួន​នោះឡើយ​។  ចំណែករថយន្ត​ឯកជន មិន​ស្ថិតក្នុង​និយមន័យ​ទីសាធារណៈ​បិទ​ជិត​នោះទេ ដូច្នេះ​ការពាក់​ម៉ាស ក៏​មិន​ស្ថិតក្នុង​បម្រាម​របស់​រដ្ឋាភិបាល​នោះដែរ​។​

​ដោយឡែកអ្នកជំនាញ ក៏បាន​លើកឡើងថា អ្នកបើកបរ​រថយន្ត​ត្រូវតែ​ដាក់​ម៉ាស​ជាប្រចាំ​តាម​ខ្លួន ដើម្បី​រួមចំណែក​ទប់ស្កាត់​ហា​នី​ភ័យ​។ជាមួយគ្នានេះ ការពាក់​ម៉ាស​នៅតែ​ជា​ករណី​ចាំបាច់​នៅពេល​ដែលមាន​អ្នកដំណើរ​ផ្សេងទៀត​ក្នុង​រថយន្ត ពីព្រោះ​មនុស្ស​ទាំងអស់​សុទ្ធតែ​ធ្លាប់មាន​ទំនាក់ទំនង​ប្រភព​ផ្សេងៗ​គ្នា​។​

​រីឯអ្នកបើកបរ​រថយន្ត​ដែល​ប្រើប្រាស់​រួម​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័នរដ្ឋ ក៏ត្រូវ​ពាក់​ម៉ាស​ផងដែរ ហើយ​ត្រូវ​មានការ​ជូត​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​សុខាភិបាល ដូច​ទ្វារ ដៃចង្កូត កន្លែង​អង្គុយ និង​ទីតាំង​ផ្សេងទៀត​ក្នុង​រថយន្ត​។​

​គួរបញ្ជាក់ដែរថា សម្រាប់​រថយន្ត​តាក់ស៊ី អ្នកបើកបរ​មាន​សិទ្ធិ​បដិសេធ​ភ្ញៀវ​ដែល​មិន​ពាក់​ម៉ាស​។ បើតាម BFM Auto ក្រុមហ៊ុន BlaBlaCar បាន​តម្រូវ​ឲ្យ​អ្នកបើក​របស់ខ្លួន​ដាក់​ជម្រើស​ពីរ​ដល់​អតិថិជន ដែល​អាច​ជិះ​តែម្នាក់ឯង ឬ​ជិះ​ច្រើន​នាក់​ក្នុងពេល​តែមួយ ហើយ​ការពាក់​ម៉ាស​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​បិទ​ជិត​ច្រមុះ និង​មាត់​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print