ខេត្តបាត់ដំបង ៖ សូមប្រជា កសិករ ដែលនៅឆ្ងាយពីប្រព័ន្ធផ្គត់ផ្គង់ទឹក កុំធ្វើស្រូវបង្កើនរដូវ ខណៈដែលមូលដ្ឋានរបស់ខ្លួន កំពុងជួបប្រឈមខ្វះប្រភពទឹកស្រោចស្រព។
នេះជាការអំពាវនាវរបស់លោក ងួនរតនៈ អភិបាលខេត្តបាត់ដំបង ក្នុងពេលលោកចុះពិនិត្យមើលពីវឌ្ឍនភាព នៃការងារដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ដោយមានថ្នាក់ ដឹដឹកនាំមន្ទីរជំនាញសំខាន់ៗមួយចំនួន ចូលរួមមាន មន្ទីរសេដ្ឋកិច្ចនិងហិញ្ញវត្ថុខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមព្រមទាំងអាជ្ញាធរនៃស្រុក២ខាងលើ ផងដែរ។
តាតាមរាយការណ៍អាជ្ញាធរខេត្តបាត់ដំបង និងគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបង បានអះអាង អំពីគ្រោះរាំងស្ងួតខ្វះទឹក បង្កឲ្យខូចខាតដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតា កន្លងមកនេះ។ ការចុះទៅពិនិត្យមើលនិងចុះទៅពិនិត្យ វាយតម្លៃពីស្ថានភាពទឹកនិងការងារដាំដុះ បង្កបង្កើនផលស្រូវវស្សារបស់បងប្អូនកសិករ នៅទូទាំងខេត្តបាត់ដំបង ការដាំដុះនូវដំណាំស្រូវវស្សាប្រមាណ ៨០ភាគរយ ដែលប្រជាកសិករបានដាំដុះលើផ្ទៃដីប្រមាណជាង៣៧ម៉ឺនហិកតា កន្លងមកនេះឃើញថា មានសមានស្ថានភាពដាំដុះបានល្អប្រសើរ តែក្នុងនោះ២០ភាគរយទៀត កំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បបានបញ្ជាក់ថា ដំណាំស្រូវ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកទាំងនោះ គឺសុទ្ធជាប្រភេទ “ស្រូវបង្កើនរដូវ” ដែលបងប្អូនប្រជាកសិករ បានដាំដុះនៅតំបន់ឆ្ងាយពីប្រភពទឹក និងមួយចំនួនទៀតនៅតំបន់ដែលប្រភពទឹក ត្រូត្រូវបានប្រើប្រាស់ស្ទើរអស់ទៅហើយ។ លើការងារបង្កបង្កើនផលស្រូវប្រាំង និងស្រូវដើមរដូវកន្លងទៅនេះគឺគ្មានលទ្ធភាពទាញយកប្រភពទឹកស្រោចស្រពបានទៀតនោះឡើយ។
ប្រជាកសិករ និងលោកមេឃុំបន្សាយត្រែង បានប្រាប់ឲ្យដឹងថា ជា រៀងរាល់ឆ្នាំនៅរដូវខែនេះ មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់ប្រជាកសិករបង្កបង្កើនផលប៉ុន្តែនៅឆ្នាំ២០២០នេះ ទឹកភ្លៀងធ្លាក់មិនបានគ្រប់គ្រាន់ ហើយទឹកហើយទឹកក្នុងប្រឡាយក៏ស្ទើរតែអស់ដែរ។
ចំណែកលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងវិញ បានឲ្យដឹងថា ចាប់តាំងពីដើមរដូវវស្សាមកដល់ពេលនេះ ខេត្តបាត់ដំបង ទទួលបាននូវរបាយទឹកភ្លៀង នូនូវក្នុងកម្រិតតិចតួចណាស់ ហើយក៏មិនបានរាយប៉ាយឲ្យបានសព្វគ្រប់ទីកន្លែងនោះដែរ។ ដោយសារតែការធ្លាក់ភ្លៀង មិនបានល្អនេះ គឺវាបានបង្កនិងធ្វើឱ្យការងារដាំដុះបង្កបង្កើនផលស្រូវវស្សា នៅតំបន់មួយចំនួនតាមបណ្តាស្រុក កំពុងតែជួបនូវបញ្ហាប្រឈមទៅនឹងការខ្វះខាតទឹកស្រោចស្រពស្រែនិងមានផលប៉ះពាល់ដល់ការបង្កបង្កើនដំណាំផ្សេងៗរបស់ប្រជាកសិករផងដែរ៕
ដោយ៖ ប្រាថ្នា