អាមេរិក៖តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkinsបានប្រកាសនៅថ្ងៃទី៥ខែសីហាថា អាមេរិកមានអ្នកស្លាប់ដោយកូវីដ-១៩បន្តកើនឡើង ដោយក្នុងរយៈពេល២៤ម៉ោងមានអ្នកស្លាប់ដោយកូវីដ-១៩ ដល់ទៅ១.៣០២នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ១៥៦.៦៦៨នាក់ ។ ចំណែកអ្នកឆ្លងវិញក្នុងរយៈពេល២៤ម៉ោង មានអ្នកឆ្លង៥៣.៨៤៧នាក់ ធ្វើឲ្យអ្នកឆ្លងសរុបមានជាង៤,៧លាននាក់។
ជាមួយគ្នានេះដែរ ប្រធានាធិបតី
ដូណាល់ ត្រាំ មានទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលបានល្អ។ លោកត្រាំបានប្រកាសថា មានសញ្ញាជាច្រើន បង្ហាញថាយើងគ្រប់គ្រងបានស្ថានភាពនៃការឆ្លង បើទោះបីមានអ្នកឆ្លងកើនឡើងខ្ពស់រយៈពេលចុងក្រោយនេះក្តី។
ជាមួយគ្នានេះ មានរដ្ឋរាប់សិបនៅអាមេរិក បានសម្រេចផ្អាកបើកទ្វារដំណើរការសេដ្ឋកិច្ច។ អភិបាលរដ្ឋLouisiana លោកJohn Bel Edwards បានប្រកាសថានឹងពន្យារពេលបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេលសប្តាហ៍ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩។
គិតមកដល់វេលាម៉ោង៣និង៣០នាទីថ្ងៃទី៥ខែសីហា ឆ្នាំ២០២០ តាមគេហទំព័រ Worldometer ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកកើនឡើងដល់១៨,៧២០,៤៧៣នាក់ ស្លាប់៧០៤,៦៤៣នាក់ និងជាសះស្បើយ១១,៩៣៦,៤១៧នាក់៕