អ្នកស្លាប់ដោយកូវីដ​-១៩នៅអាមេរិកកើនឡើងដល់​១.៣០២នាក់ក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

អាមេរិក៖តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkinsបានប្រកាសនៅថ្ងៃទី​៥ខែសីហាថា អាមេរិកមានអ្នកស្លាប់ដោយកូវីដ​-១៩​បន្តកើនឡើង​​ ដោយក្នុងរយៈពេល​២៤ម៉ោងមានអ្នកស្លាប់ដោយកូវីដ-១៩ ដល់ទៅ១.៣០២នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ១៥៦.៦៦៨នាក់ ។ ចំណែកអ្នកឆ្លងវិញក្នុងរយៈពេល​២៤ម៉ោង មានអ្នកឆ្លង​៥៣.៨៤៧នាក់ ធ្វើឲ្យអ្នកឆ្លងសរុបមានជាង៤,៧លាននាក់​។
ជាមួយគ្នានេះដែរ ប្រធានាធិបតី
ដូណាល់ ត្រាំ មានទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលបានល្អ។ លោកត្រាំបានប្រកាសថា មានសញ្ញាជាច្រើន បង្ហាញថាយើងគ្រប់គ្រងបានស្ថានភាពនៃការឆ្លង បើទោះបី​មានអ្នកឆ្លងកើនឡើងខ្ពស់​រយៈពេលចុងក្រោយនេះក្តី។
ជាមួយគ្នានេះ មានរដ្ឋរាប់សិបនៅអាមេរិក បានសម្រេចផ្អាកបើកទ្វារដំណើរការសេដ្ឋកិច្ច​។ អភិបាលរដ្ឋLouisiana លោកJohn Bel Edwards បានប្រកាសថា​នឹងពន្យារពេលបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេល​សប្តាហ៍ដើម្បីគ្រប់គ្រង​ការឆ្លងរាលដាលកូវីដ​-១៩​។
គិតមកដល់វេលាម៉ោង​៣​និង​៣០នាទីថ្ងៃទី​៥ខែសីហា ឆ្នាំ​២០២០ តាមគេហទំព័រ Worldometer ចំនួនអ្នកឆ្លងកូវីដ-១៩​ នៅទូទាំងពិភពលោក​កើនឡើងដល់​១៨,៧២០,៤៧៣នាក់ ស្លាប់៧០៤,៦៤៣នាក់ និងជាសះស្បើយ១១,៩៣៦,៤១៧នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print