អ្នក​ចាប់​ម៉ូយ​ដាក់​រថយន្ត​ និង​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​ផ្ទុះ​ហិង្សា​ របួសធ្ងន់​ម្នាក់​ នៅ​ប៉ោយ​ប៉ែ​ត

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ៖​ ជម្លោះ​ពាក្យ​សម្ដី​ បុរស​ចាប់​ម៉ូយ​ដាក់​រថយន្ត​ម្នាក់​ត្រូវ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់​ បាន​កាប់​ឲ្យ​របួសធ្ងន់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ៧​និង​១៥​យប់​នាទី​ ថ្ងៃ​ទី​១​ ខែកុម្ភ​:​ ឆ្នាំ​២០១៦​ នៅ​មុខ​អតីត​:​ស្ថានីយ៍​រថភ្លើង​ចាស់​ ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​ជន​រង​គ្រោះ​ដែល​អ្នក​រត់រ​ម៉ក​កង់​បី​កាប់​នោះ​មានឈ្មោះ​ សុខ​ សិទ្ធ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ។​ ជន​បង្ក​អ្នក​រត់​ម៉ូតូ​រ៉ី​ម៉ក​កង់​បី​ មិន​ទាន់​ស្គាល់​ អត្តសញ្ញាណ​ឡើយ​ ។ ជនបង្កអ្នករត់ម៉ូតូរម៉កកង់បី មិនទាន់ស្គាល់អត្តសញ្ញាណឡើយ ចំណែកជនរងគ្រោះដែលជនបង្កកាប់២កាំបិតប៉័ងតោ ចំក្បាលបណ្តាលឲ្យហូរឈាមស្រោចខ្លួន ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនសង្ស័យនិងជនរងគ្រោះ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងធ្វើឲ្យជនបង្កទប់កំហឹងមិនបានក៏កើតជាហិង្សាទាញកាំបិតកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ជនសង្ស័យបានហើយ និងកំពុងតែស្វែងរកតាមចាប់យកមកចាត់ការតាមផ្លូវច្បាប់ ៕

IMG-20160202-WA0034

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print