រថយន្តព្រូសបុកកង់បីខ្មែរដាច់ជាពីរហេីយរត់​ ត្រូវរថយន្តទំនេីបLexusRX350ដេញតាមទៅបុករថយន្តដឹកប្រេងចម្រុះ36000L​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​មួយបានកេីតឡេីង​ ដែលបង្កដោយរថយន្តម៉ាកព្រូសមួយគ្រឿងបេីកបុកកង់បីខ្មែរដាច់ជាពីរនិងរងរបួសធ្ងន់ម្នាក់​ រួចហេីយក៏ព្យាយាមបេីករត់​ តែត្រូវរថយន្តស៊េរីទំនេីបម៉ាកLexusRX350​ ឃេីញទេីសពេក​ ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងចម្រុះ36000L​កំពុងឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ដែលកំពុងធ្វេីដំណេីរកាលពីវេលាម៉ោង១​ និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​៦​ ខែសីហា​ ឆ្នាំ​២០២០​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ កែងនិងផ្លូវ១១០​ ក្នុងសង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ 

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុ​នោះ​ គឺមានបុរសម្នាក់បេីករុឺម៉កសណ្ដោង(កង់បីខ្មែរ)និងបានដឹកបុរសម្នាក់ទៀតជាជនជាតិបរទេស​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីត្បូងមកជេីង​ លុះមកដល់ស្ទុបពេទ្យព្រះអង្គឌួង​ ក៏មានរថយន្តម៉ាក​ តូយ៉ូតាព្រូស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2BG-7924​ មក

បុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរុឺម៉កសណ្ដោងដាច់ចេញពីគ្នា​ និងធ្វេីឲ្យបុរសជនជាតិបរទេសម្នាក់រងរបួសធ្ងន់​ផងដែរ​ ។ ភ្លាមនោះរថយន្តម៉ាកព្រូសមិនឈប់ទទួលខុសត្រូវនោះទេ​ ក៏ព្យាយាមបេីករត់​ ធ្វេីឲ្យម្ចាស់រថយន្តស៊េរីទំនេីបម៉ាក​ Lexus RX350 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BG-4321 ទេីសចិត្តក៏បេីករថយន្តដេញតាមយ៉ាងលឿនរហូតមកដល់ផ្លូវព្រះមុនីវង្ស​ ទល់មុខប៉ុស្ដិ៍នគរបាលស្រះចក​មិនប្រយ័ត្ន​ ក៏ជ្រុលទៅបុករថយន្តដឹកប្រេង​ឥន្ធនៈ​ របស់ក្រុមហ៊ុន​ PTT ចម្រុះ36000L កំពុងបត់ឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរថយន្តLexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ឯរថយន្តដឹកប្រេងក៏បានខ្ទេចកាងក្រោមជា

ច្រើន​ផងដែរ​តែមិនបណ្ដាលឲ្យបែកសាទែនប្រេងផ្ទុះឆេះនោះឡេីយ​។  ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ បានធ្វេីឲ្យបុរសម្នាក់ជាជនជាតិបរទេសរងរបួសធ្ងន់កំពុងសម្រាកព្យាបាលមន្ទីពេទ្យកាល់ម៉ែត្រ​ ។ ចំណែកវត្ថុតាងរួមមាន​ ៖​ រុឺម៉កសណ្ដោង​(កង់បីខ្មែរ)​ ,រថយន្តបង្កម៉ាកព្រូស​ ,រថយន្តស៊េរីទំនេីបម៉ាកLexus និងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ឲ្យចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក​រង់ចាំដោះតាមច្បាប់នៅពេលក្រោយ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ​

 

     

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print