ស្លាប់និងរបួស​ដោយការផ្ទុះ​នៅលីបង់នៅតែបន្តកើនឡើងខ្ពស់

ចែករំលែក៖

កម្លាំងជួយសង្គ្រោះលីបង់​បានរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់ក្រោមគំនរបាក់បែក។ មកទល់ពេលនេះមាន អ្នកស្លាប់កើនឡើងដល់ទៅ​១៣៥នាក់ហើយ​និងរបួសជាង​៥០០០នាក់​។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់ លោក ​Hamad Hassan បានបញ្ជាក់ថា មាន​ពលរដ្ឋជាង៥០០០នាក់ រងរបួស​នៅក្នុងហេតុការណ៍ផ្ទុះនៅកំពង់ផែBeyrouth ។ ជាមួយគ្នានេះមានពលរដ្ឋ ដល់ទៅ​២៥០ពាន់នាក់បាត់បង់ផ្ទះសម្បែង​។ លោក ​Hamad Hassan បានបញ្ជាក់ទៀតថា​ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ ដោយមានពលរដ្ឋរាប់សិបនាក់បាត់ខ្លួន អាចកប់ក្រោមគំនរអាគារបាក់បែក។
គណៈរដ្ឋមន្ត្រីលីបង់​បានសម្រេច​ប្រកាសអាសន្នរយៈពេល​២សប្តាហ៍នៅរដ្ឋធានីBeyrouthក្រោយសោកនាដកម្មកើតឡើង។កម្លាំងទាហានត្រូវបានដាក់ពង្រាយនៅទីក្រុងនេះដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់​។
អភិបាលក្រុង Beyrouth t លោក Marwan Abboud បាននិយាយទៅកាន់បណ្តាញព័ត៌មាន Al Hadath TV ថាការផ្ទុះ​នៅកំពង់ផែ បានបំផ្លាញ ទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងតិចពី​១០-១៥ពាន់លានដុល្លារ​អាមេរិក។
ចំណែកប្រធានគ្រប់គ្រងកំពង់ផែ Beyrouth  លោក Hassan Koraytem បានបញ្ជាក់ថាឃ្លាំងរក្សាទុកសារធាតុammonium nitrate  តាំងពី​៦ឆ្នាំមុន តាមបញ្ជារបស់តុលាការ​ប៉ុន្តែមន្ដ្រីគ្រប់គ្រង​កំពង់ផែបានស្នើជាច្រើនលើក​ឲ្យយកចេញពីទីនេះ ដោយការរក្សាទុកនៅកំពុងប្រឈមគ្រោះថ្នាក់ខ្លាំង៕​ ដោយធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print