ខួប៧៥ឆ្នាំថ្ងៃអាមេរិក ទម្លាក់គ្រាប់បែកបរមាណូ ដំបូងបង្អស់លើពិភពលោកនៅហុីរ៉ូស៊ីម៉ា

ចែករំលែក៖

នៅវេលាម៉ោង​៨និង​១៥នាទីព្រឹក ថ្ងៃទី​០៦ខែសីហា ដែលជាពេលវេលាអាមេរិក​ទម្លាក់គ្រាប់បែកបរមាណូដំបូងគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន​។​​ នៅព្រឹកថ្ងៃទី​៦ខែសីហានេះជប៉ុនរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ​ ៧៥ឆ្នាំ ​ដល់ពលរដ្ឋប្រមាណ 140.000នាក់​ ដែលបានស្លាប់ដោយគ្រាប់បរមាណូរបស់អាមេរិក​​ ។
តាមគម្រោង អ្នកដែលនៅរស់ក្រោយទម្លាក់គ្រាប់បែកបរមាណូ​ និងសាច់ញ្ញាតិ រួមទាំងមន្ត្រីរដ្ឋាភិបាលបានចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធ​ ហើយអំពាវនាវដល់ពិភពលោកទាំងមូល មានសន្តិភាព។ ពិធីនេះបានកាត់បន្ថយចំនួនអ្នកចូលរួមដោយសារតែ ការឆ្លងរាលដាលកូវីដ​១៩ ប៉ុន្តែបានផ្សាយផ្ទាល់លើបណ្តាញទូរទស្សន៍
សារព័ត៌មានAFPបានដកស្រង់សម្តីអភិបាលក្រុង ហុីរ៉ូស៊ីម៉ា លោក Kazumi Matsui បញ្ជាក់ថា ពិធីគោរពវិញ្ញាណក្ខន្ធ ជារៀងរាល់ឆ្នាំ គឺដើម្បីអំពាវនាវឲ្យពិភពលោក មានសន្តិភាពបញ្ចប់សង្គ្រាម។
អ្នកចូលរួម​បានគោរពវិញ្ញាណក្ខន្ធ នៅវេលាម៉ោង​៨ និង​១៥នាទី​ជាពេលដែលគ្រាប់បែកបរមាណូដំបូង ឈ្មោះ “Little boy” ទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា​ អភិបាលក្រុង បានបញ្ជាក់ផងដែរថា​ ទៅក្រុងនេះមានការរីកចម្រើនឡើងវិញដោយសារតែសាស្មារតីមគ្គីភាពរបស់ពលរដ្ឋ​។ សារព័ត៌មាន Japan Times បានផ្សាយថា នៅក្នុងសុន្ទរកថារបស់នាយករដ្ឋមន្ត្រី ស៊ីនហ្សូអាបេ គឺប្រទេសនីមួយៗចាំបាច់ត្រូវតែលុបចោលទស្សនៈខ្វះភាពជឿជាក់ ហើយត្រូវតែមានទំនុកចិត្តគ្នាតាមរយៈកិច្ចពិភាក្សា​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print