រថយន្តស៊េរីទំនើបចំនួន២គ្រឿង ដែលឈ្មួញលួចនាំចូលគេចពន្ធពីប្រទេសវៀតណាម ត្រូវសមត្ថកិច្ចគយចល័តតំបន់៦ បង្ក្រាប

ចែករំលែក៖

ខេត្តព្រៃវែង៖ កម្លាំងសមត្ថកិច្ចគយចល័តតំបន់៦ សហការជាមួយមន្រ្តីកងរាជអាវធហត្ថលើផ្ទៃប្រទេស បើកប្រតិបត្តិការបង្រ្កាបរថយន្តលួចនាំចូលគេចពន្ធ មកពីប្រទេសវៀតណាម បានចំនួន២គ្រឿង តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ចូលមកប្រទេសកម្ពុជា។

ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៦ ដោយសហការជាមួយមន្រ្តីកងរាជអាវធហត្ថលើផ្ទៃប្រទេស បានចេញប្រតិបត្តិការបង្រ្កាបរថយន្តលួចនាំចូលគេចពន្ធ មកពីប្រទេសវៀតណាម ចំនួន២គ្រឿង តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ចូលមកភ្នំពេញ ប្រទេសកម្ពុជា។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅម៉ោង១ និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៦ ដោយមានការចង្អុលបង្ហាញពីបណ្ឌិត គុណ ញឹមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោកប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស

ជាក់ស្តែងមន្រ្តីជំនាញ បានឃាត់រថយន្តចំនួន២គ្រឿង ដែលគ្មានពន្ធនាំចូលរួមមាន៖ រថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ដោយម្ចាស់រថយន្តឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែកសមត្ថកិច្ច បានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងលឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង បើទោះបីជាក្នុងស្ថានភាព មេឃកំពុងភ្លៀង និងយប់ងងឹតក៏ដោយ ក៏មិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃនោះទេ

គួរបញ្ជាក់ថា ឈ្មោះ ម៉ៅ វណ្ណៈ នេះធ្លាប់ត្រូវមន្ត្រីគយចល័តតំបន់១ ចាប់បានរថយន្តអត់ពន្ធរបស់ខ្លួនដែល ខណៈដែលលួចនាំចូលកន្លងមកម្តងរួចមកហើយ

ក្រោយឃាត់ខ្លួនយោងតាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឲ្យដឹងថា ក្នុងមួយខែខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ ទៅបំពាក់គ្រប់រថយន្ត រាល់ពេលធ្វើសកម្មភាពនាំចូល។ចំណែកតាមចម្លើយសារភាពរបស់ក្រុមឈ្មួញ ក៏បានឲ្យដឹងថា អ្នកលួចនាំចូលរថយន្តអត់ពន្ធនៅមានឈ្មោះ ប៊ុន ធឿន ម្នាក់ទៀត ដែលសមត្ថកិច្ចគយធ្លាប់ធ្វើការបង្ក្រាប និងកំពុងតាមប្រម៉ាញ់បន្ត

បច្ចុប្បន្នរថយន្តទាំង២គ្រឿងនេះ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅទីតាំងគយចល័តពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print