លីបង់កាន់ទុក្ខ៣ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយការផ្ទុះគីមី

ចែករំលែក៖

លីបង់៖ លីបង់បានសម្រេចកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែសីហា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ១៤៥នាក់ស្លាប់
ក្នុងហេតុការណ៍ផ្ទុះគីមីសម្រាប់ផលិតជីកសិកម្ម និងរំសេវផ្ទុះ។
តាមការលើកឡើងរបស់ក្រុមអ្នកធរណីវិទ្យាបានបញ្ជាក់ថា ការផ្ទុះនៅទីក្រុង Beirut ស្មើនឹងការរញ្ជួយដីកម្រិត ៤,៥រិុចទ័រ។ ការផ្ទុះនោះបានសម្លាប់មនុស្សកើនឡើងដល់១៤៥នាក់ហើយគិតមកដល់ថ្ងៃទី៦ខែសីហា និង ជាង៥ពាន់នាក់រងរបួស និងរាប់សិបនាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។
រដ្ឋាភិបាលលីបង់បានបង្កើតគណៈកម្មការស្រាវជ្រាវករណីផ្ទុះខាងលើ។ ជាមួយគ្នានេះមន្ត្រីជាច្រើនដែលជាប់ពាក់ព័ន្ធគឺត្រូវ នៅក្នុងផ្ទះទាំងអស់ដើម្បីបើកការស្រាវជ្រាវ។
ក្រោយសោកនាដកម្មខាងលើ ពលរដ្ឋលីបង់ បានបង្ហាញពីសាមគ្គីភាព ដើម្បីរៀបចំទីក្រុងឡើងវិញ។ ក្រុមយុវជនបាននាំគ្នាចេញទៅធ្វើជាអ្នកស្ម័គ្រចិត្តជួយសម្អាតក្រោយការបែកបាក់គ្របដណ្តប់ពេញផ្លូវថ្្នល់។
ក្រោយករណីផ្ទុះនៅប្រទេសលីបង់ ប្រទេសមួយចំនួន ក្នុងនោះមានអុីរ៉ាក់បានឡើងបញ្ជីនិងត្រួតពិនិត្យកម្រិតសុវត្ថិភាពសារធាតុងាយផ្ទុះនៅតាមបណ្តាឃ្លាំងនិងអាកាសយានដ្ឋាន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print