ភ្នំពេញ ៖ អាជីវករផ្សារដើមគជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងចំណតរថយន្តក្រុងគួរឲ្យអាណោចអធម៌ កាលពីវេលាម៉ោង៩ និង ២០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចចំណតរថយន្តក្រុង មុខមជ្ឈមណ្ឌលចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីអាជីវកផ្សារដើមគបានប្រាប់ឲ្យដឹងថា បុរសម្នាក់ដែលបានដេកស្លាប់នៅកន្លែងកើតហេតុខាងលើនេះ ដើមឡេីយគេធ្លាប់ឃើញរូបគាត់ប្រកបជាអ្នករត់ម៉ូតូឌុប ដែលប្រចាំការនៅជុំវិញបរិវេណផ្សារដើមគររាល់ថ្ងៃ។ ក្រោយមកក៍បាត់មុខរូបគាត់លែងឃើញមករត់ម៉ូតូឌុបដូចសព្វរាល់ដងរយៈពេល ១ អាទិត្យកន្លងមកហើយ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើក៏ត្រូវបានបងប្អូនអាជីវកលក់បន្លែប្រទះឃើញដេកស្លាប់នៅក្នុងចំណតរថយន្តក្រុងយ៉ាងអាណោចអធម៌ដូច្នេះតែម្ដង និងមានការភ្ញាក់ផ្អើលដល់កម្លាំងសណ្តាប់ធ្នាប់ផ្សារដើមគរ ចុះមកពិនិត្យនៅនិងកន្លែងកើតហេតុហើយក៍បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗផងដែរ ។ បន្ទាប់មកសមត្ថកិច្ចខណ្ឌទួលគោកបានចុះមកដល់និងបានសហការជាមួយខាងកម្លាំងសណ្ដាប់ធ្នាប់ផ្សារដើមគរ បានយករថយន្តសណ្ដាប់ធ្នាប់ផ្សារដើមគរ យកមកដឹកសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំជំនាញមកធ្វើកោសល្យវិច្ច័យពេលក្រោយ និងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ភារ៉ា ដង្កោ