ប្រជាពលរដ្ឋ២ឃុំនៅខេត្តកំពង់ស្ពឺ លើកគ្នាមកបិទផ្លូវព្រោះទ្រាំនឹងដីហុយមិនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋមកពី២ភូមិមានគ្នាប្រមាន១៥៣នាក់ស្ថិតក្នុងឃុំ២ គឺឃុំធម្មតាអរ ស្រុកសំរោងទង និងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននាំគ្នាមកធ្វើការបិទផ្លូវមិនអោយឡានដឹកថ្មរត់ឆ្លងកាត់ព្រោះតែទ្រាំនឹងដីហុយមិនបាន។

Screenshots_2016-02-02-14-47-09

ការបិទផ្លូវនេះធ្វើឡើងនៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមុខក្លោងទ្វារវត្តត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា កាលដែលពួកគាត់នាំគ្នាមកធ្វើការបិទផ្លូវនេះក្នុងគោលបំណងទាមទារអោយខាងក្រុមហ៊ុនកិនថ្មធ្វើការក្រាលកៅស៊ូ ឬក៏ចាក់បេតុងកុំអោយមានដីហុយតទៅទៀត។ ព្រោះសព្វថ្ងៃនេះពួកគាត់រស់នៅមានការពិបាកជាខ្លាំងដោយសារតែដីហុយនេះឯង។ជាងនេះទៅទៀតដោយសារតែមានដីហុយនេះហើយធ្វើអោយពួកគាត់និងកូនចៅអ្នកខ្លះកើតជំងឺសួតឯខ្លះទៀតរបេងក៏មាន។ ជាពិសេសក្នុងផ្ទះពោរពេញទៅដោយធូលីដីដែលហុយទៀតផង។

ក្រុមហ៊ុនដេលប្រជាពលរដ្ឋធ្វើការប្រឆាំងនោះទី១មានយីហោ អាយអះខ្មែរ ស្ថិតក្នុងភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច និងក្រុមហ៊ុនទី២យីហោ អេចធីខេ ស្ថិតក្នុងភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង។

បើទោះជាមានការស្នើសុំអោយក្រាលកៅស៊ូឬចាក់បេតុងក្តីក៏ភាគីក្រុមហ៊ុនមិនបានឆ្លើយតបនោះទេដោយគ្រាន់តែនិយាយថាបើកៀរកុំអោយមានជង្ហុគនិងស្រោចទឹកគេអាចធ្វើបាន ចំណែករឿងចាក់បេតុងឬក្រាលកៅស៊ូចាំទុកអោយថ្នាក់លើរបស់ក្រុមហ៊ុនជាអ្នកសំរេច។ ក្នុងការតវ៉ានេះដែរគេសង្កេតឃើញថាមិនមានវត្តមានមន្ត្រីសាលាឃុំ និងស្រុកទាំងពីរទៅធ្វើការដោះស្រាយឡើយគឺមានតែមន្ត្រីនគរបាល២នាក់ប៉ុណ្ណោះ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា បើសិនជាអាជ្ញាធរនៃឃុំស្រុកទាំង២មិនមានឆន្ទះក្នុងការបម្រើប្រជាពលរដ្ឋទេថ្ងៃក្រោយកុំរំពឹងថាមកសុំអ្វីពីពលរដ្ឋបានអោយសោះ។ បើគ្មានដំណោះស្រាយទេក្រុមប្រជាពលរដ្ឋទាំងអស់នឹងបន្តធ្វើការប្រឆាំង(បិទផ្លូវមិនអោយឡានដឹកថ្មរត់ឆ្លងកាត់)រហូតដល់ដំណាក់កាលចុងក្រោយ។

ប្រជាពលរដ្ឋាបានលើកឡើងថា មូលហេតុដែលអស់លោកមន្ត្រីទាំងនោះមិនហ៊ានមកក្បែរដោយសារតែដឹងថាការដ្ឋានថ្មដែលប្រជាពលរដ្ឋកំពុងតវ៉ានេះគឺជារបស់អ្នកមានអំណាចហើយជាខ្សែអ្នកធំទៀតផង៕

Screenshots_2016-02-02-14-47-42

ដោយ៖ សេនាស័ក្តិ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print