រថយន្តមួយគ្រឿងបើកយ៉ាងលឿនទៅបុកម៉ូតូមួយគ្រឿងកំពុងតែជិះលើដងជាតិលេខ57បណ្ដាលឱ្យបុរសស្លាប់ភ្លាម់ៗនៅនិងកន្លែង

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៣ត្រូវរថយន្តមួយគ្រឿងមិនស្គាលម៉ាកបើកបុកស្លាប់នៅនិងកន្លែងកើតហេតុនៅផ្លូវជាតិលេខ57ភូមិដីក្រហម រីឯអ្នកបើកបររថយន្តបង្កបុកម៉ូតូរួចបានបើករថយន្តគេចបាត់ស្រមោល ។

received_1688192758131935

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចលេខ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន។

តាមប្រភពបានឱ្យដឹងថា បុរសម្នាក់បើកបររថយន្តក្នងល្បឿុនលឿនក្នុងទិសដៅពីជើងទៅត្បូងបានបើករេចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ប៉ៃលិន1A-8934 (ខូចខាត) បើកបរដោយឈ្មោះ ហ៊ាង ភារ៉ាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុង ខេត្តប៉ៃលិន (ស្លាប់នៅនិងកន្លែងកើតហេតុ)។ ក្រោយពីបង្កហេតុរថយន្តបានជិះគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនល្មើសមកដាក់ទោសតាមច្បាប់៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print