តូបលក់ដូរនៅផ្សារធំកំពង់ចាម​ត្រូវ​ចោរ​ លួចគាស់ទ្វារដែកលួចយកទ្រព្យសម្បត្តិ​ រាប់ពាន់​ម៉ឺនដុល្លារ​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ អាជីវករលក់ទូរស័ព្ទនៅផ្សារធំកំពង់ចាមបានក្លាយជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែកេីតអំពេីចោរ​កម្ម​ខណៈ​ទូរ​ស័ព្ទ​របស់គាត់ក្នុងទូជាច្រេីនគ្រឿង​ត្រូវចោរចូលគាស់ទ្វារដែកយកអស់​។ 

យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ ជនរងគ្រោះ​ឈ្មោះ​ រិនសុខៃ​ ភេទស្រីអាយុ៣៣ឆ្នាំ​ មានទីលំនៅភូមិទី១​ សង្កាត់វាលវង់​ ក្រុង-ខេត្ត​កំពង់ចាម​ ។ 

ជនរងគ្រោះ​រៀប​រាប់​ទាំងអស់អារម្មណ៍​ហោះចេញពីខ្លួនដូច្នេះថា​ ទូរ​ស័ព្ទដែល​បាត់មានចំនួន១១០គ្រឿង​រួមមាន​ ៖​ ម៉ាកអូប៉ូ៣១​គ្រឿង,​ វីវូ២៩គ្រឿង​,  អាយហ្វូន២០គ្រឿង,សាមសុង១០គ្រឿង,​ ហួវៃ១០គ្រឿង​ និង​ម៉ាករាលមីចំនួន១០គ្រឿង​ ។ 

ជនរងគ្រោះ​បន្តថា​ ករណី​ចោរកម្មកេីត​ ឡើង​វេលាម៉ោង២៤៖១០នាទី​រំលងអធ្រាត្រថ្ងៃទី៦​ ខែសីហា ឆ្នាំ​២០២០​ នៅ​ ​ចំណុចហាងលក់ទូរស័ព្ទ ជា សុផល ស្ថិតនៅមុខផ្សារធំកំពង់ចាម​ ភូមិទី១២​ សង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម​ ។ 

ជនរងគ្រោះ​បានស្នេីសូមអោយ​អាជ្ញា​ធរ​សមត្ថកិច្ច​ជួយស្វែងរក​ ខណៈ​សម្ភារៈមានតម្លៃរាប់ពាន់ម៉ឺនដុល្លាររបស់គាត់ត្រូវបាត់បង់​ ៕​

ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print