ប្រទេសវៀតណាម៖ កាន់តែធ្ងន់វៀតណាម គិតត្រឹមល្ងាចថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣៤ នាក់ទៀត ឆ្លងក្នុងសហគមន៍ ដែលរហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៣០ នៅ១៤ ខេត្តនិងក្រុង។
សូមបញ្ជាក់ថា៖ នៅប្រទេសវៀតណាម គិតត្រឹមល្ងាចថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣៤ នាក់ ទៀត ឆ្លងក្នុងសហគមន៍ នៅដាណាង ២២ នាក់ ក្វាងណាម ៨នាក់ ទីក្រុងហាណូយ ១នាក់ ហៃហ្សឺង ១ នាក់និងនាំចូល ២នាក់។ ករណីជាសះស្បើយចំនួន ៣ នាក់។
ដូច្នេះចំនួនអ្នកឆ្លងសរុប ៧៨៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៧៩ នាក់ និងស្លាប់ ១០នាក់។ ករណីជាសះស្បើយសរុប ៣៩៥នាក់។
រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៣០ នៅ១៤ ខេត្តនិងក្រុង ក្នុងនោះដាណាងមានករណីឆ្លងសរុបចំនួន ២៣៥ ខេត្តក្វាងណាម ៦២ ទីក្រុងហូជីមិញ ៨ ឡាងសឺន៤ ទីក្រុងហាណូយ ៤ ខេត្តដាក់ឡាក់ ៣ ក្វាងង៉ៃ ៣ បាក់ហ្សាង ៣ ដុងណៃ ២ ក្វាងទ្រី ២ ខេត្តថៃប៊ិញ ១ ហាណាម ១ ថាញ់ហ៊រ ១ និងហៃហ្សឺង ១៕
ដោយ៖ សិលា