ភ្នំពេញ៖ កាលពីថ្មីៗនេះ ផ្សារម៉ាក្រូ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា៖ ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារម៉ាក្រូ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ១៣–០២០–០០៤។
សូមជម្រាបថា ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំ និងលក់រាយធំបំផុតដែលបានឈានជើងចូលកម្ពុជាតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ។
ដោយឡែកអ្នកខាងផ្សារ ក៏បានបញ្ជាក់ផងដែរថា ផ្សារនៅតែទទួលយកប្រាក់ដុល្លារ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារនេះជាធម្មតារហូតមានការជូនដំណឹងសារជាថ្មី៕ដោយ៖ស តារា
...