ភ្នំពេញ៖ សូមបញ្ជាក់ថា៖ រកាំមិនត្រឹមតែមានរសជាតិជូរអែមឆ្ងាញ់ ថែមទាំងជាឱសថជួយព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព គឺព្យាបាលជំងឺរោគស្លេស្ម៍ ក្អក ហើមក្បាលជង្គង់ ទំលាក់ស្លេស្ម៍ និងឈាមក្តៅ។
ក្នុងនោះមានប្រភេទរុក្ខជាតិ៖ រកាំ ដោយផ្នែកប្រើប្រាស់ ផ្លែ ស្លឹក។ បើ លក្ខណៈរុក្ខជាតិ វាជាតាលព្រឹក្ស ធាងដុះចេញពីដី តាមធាងមានបន្លាច្រើន។ ចំពោះ ស្លឹក ដុះចេញពីធាង ជាស្និតមិនរៀបរយ (រាងដូចស្លឹកផ្តៅសោម) -ផ្លែ ចេញជាធ្លាយ ផ្លែនីមួយរាងស៊ុតស្រួចចុងក្រហមជាំ មានរសជាតិជូរអែម។ ដោយឡែក សំបកផ្លែ មានរោមច្រើនបែបជាបន្លា។ កន្លែងដាំដុះ គឺដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ ធ្លាប់ប្រទះឃើញនៅខេត្តកោះកុង។ បន្តពូជដោយគ្រាប់។
ចំពោះវិធីធ្វើ និងប្រើប្រាស់៖
-ផ្លែ ទទួលទានព្យាបាលរោគស្លេស្ម៍ ក្អក និងហើមក្បាលជង្គង់
-ស្លឹក ទំលាក់ស្លេស្ម៍ ឈាមក្តៅ
-កំរិតប្រើ៖ ប្រើពី ៣០-៥០ក្រាម ដាំផឹកក្នុងមួយថ្ងៃ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕
ប្រភព៖ អ៊ាង សផល្លែត