សមត្ថកិច្ចឃាត់ជនជាតិវៀតណាម២នាក់ជាអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅស្រុកបរិបូរណ៍

ចែករំលែក៖

​កំពង់ឆ្នាំង ៖ ជនជាតិវៀតណាម២នាក់ ដែលជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើឃាត់ខ្លួន ពីបទរក្សាទុក ចែកចាយនិងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។ ការប្រម៉ាញ់ចាបប់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០២ខែកុម្ភះឆ្នាំ២០១៦ នៅភូមិនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់នេះ ១-ឈ្មោះ ហ្វៀង យ៉ាំងលី អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ២-ឈ្មោះ យ៉ យ៉ាំងថាវ អាយុ១៤ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលជាជនជាតិវៀតណាម គឺជាមុខសញ្ញា ដែលសមត្ថកិច្ចបានធ្វើការតាមដានពីសកម្មភាព ចែកចាយ និងប្រើប្រាស់គ្រឿងញៀនរបស់ពួកគេ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ ពីសកម្មភាពរបស់ជនសង្ស័យ ។

​សមត្ថកិច្ចអោយដឹងទៀតថា ក្នុងថ្ងៃឃាត់ខ្លួន គឺកម្លាំងសម្ងាត់របស់សមត្ថកិច្ច រួមសហការជាមួយប្រជាពលរដ្ឋបានរាយការណ៍ថា ជនសង្ស័យបានចាប់ធ្វើសកម្មភាព ក្នុងភូមិសាស្រ្តខាងលើ សមត្ថកិច្ចក៍បានសហការជាគ្នាព័ទ្ធចាប់តែម្តង ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៥កញ្ចប់ ដាវ០២ដើម ឧបករណ៍វេចខ្ចប់ជក់ មួយចំនួនផងដែរ ។

​ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី​ ។ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print