ទឹកភ្លៀងហូរកាត់ផ្តាច់ផ្លូវទៅតំបន់រមណីយដ្ឋានទេសចរណ៍ថ្មក្រាល ឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំង

ចែករំលែក៖

កំពង់ឆ្នាំង ៖ ផ្លូវមួយខ្សែដែលតភ្ជាប់ទៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មិនអាចធ្វើដំណើរបាននោះទេ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកពីខាងលើ ហើយត្រូវបានហូរកាត់ផ្តាច់ទាំងស្រុង មិនអាចអោយអ្នកទេសចរណ៍ឬ អ្នកធ្វើដំណើរនានាឆ្លងកាត់ទៅមកបាននោះទេ នេះបើតាមសេចជូនដំណឹងរបស់អាជ្ញាធរស្រុកទឹកផុសកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ តាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុកទឹកផុស។

  យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកទឹកផុសបានអោយដឹងថា ផ្លូវដែលត្រូវបានកាត់ផ្តាច់ដោយទឹកភ្លៀងនេះ ស្ថិតនៅត្រង់ចំណុចអូរតាប៉ោង បានច្រោះដាច់ខូចដាច់ផ្លូវ អស់ប្រវែងប្រមាណជិត៥ម៉ែត្រ បន្ទាប់ពីភ្លៀងយ៉ាងខ្លាំងនៅតំបន់នោះកាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដែលនៅព្រឹកនេះ មិនអាចធ្វើដំណើរបាននោះទេ ។ 

  នៅពេលនេះគណកម្មការសមហគមន៍និងអាជ្ញាធរមូលដ្ឋានកំពុងតែញាប់ដៃញាប់ជើង ធ្វើការជួសជុលផ្លូវដែលកំពុងដាច់នេះហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ ៕ដោយ៖ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print