ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង ក្នុងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ៖ ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង៧៧០ម៉ែត្រ ទទឹងមានប្រវែងចាប់ពី៥ទៅ៧ម៉ែត្រ និងមានកន្លែងខ្លះ៨ម៉ែត្រតាមស្ថានភាពផ្លូវ និងមានឃឿនអមសងខាងផ្លូវមានប្រវែង១,៦៦០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលចំណាយថវិកាចំនួន១០៤, ៥៣០ដុល្លារសហរដ្ឋអាមេរិក។
ផ្លូវមួយខ្សែនេះ ស្ថិតក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលជាតិ ជាប់របងខាងលិច និងឈាងខាងជើង៕
...